Loading...
ចង់​ដឹង​ទេ ថា​នារី​ក្នុង​ក្ដី​ស្រមៃ​បុរស​ៗ​គឺ​ជា​នារី​ដូចម្ដេច​ទៅ?

ចង់​ដឹង​ទេ ថា​នារី​ក្នុង​ក្ដី​ស្រមៃ​បុរស​ៗ​គឺ​ជា​នារី​ដូចម្ដេច​ទៅ?

កម្សាន, ចំណេះដឹង 0 Comment 3

សម្រាប់នារីៗ អ្នកត្រូវដឹងថា តើបុរសៗតែងតែប្រាថ្នាចង់បាននារីក្នុងជីវិតគេបែបណខ្លះ ព្រោះថាវាងាយស្រួលសម្រាប់អ្នកពេលដែលអ្នកខ្វះខាតចំណុចណាមួយអ្នកអាចកែវាបានទាន់ពេល។ សាកអានខាងក្រោមនេះទៅអ្នកនឹងដឹង៖

១) នាងអាចបង្ហាញផ្លូវទៅកាន់អ្វីដែលអ្នកចង់បាន៖ អាចថាពេលមិនទាន់មាននាង អ្នកគឺជាមនុស្សដែលគ្មានគោលដៅ ច្បាស់លាស់សម្រាប់ជីវិតឡើយ។ តែពេលនាងចូលជីវិតអ្នក អ្នកមានមហិច្ឆតា និងគោលដៅដែលចង់សម្រេច។ ដូចនេះបើនាងតែងតែជំរុញអ្នកឲ្យធ្វើអ្វីដើម្បីសម្រេចគោលដៅ ហើយ ចាំលើកទឹកចិត្តគ្រប់ពេល នោះនាងជាមនុស្សស្រីល្អបំផុតសម្រាប់អ្នកហើយ។

២) នាងស្រឡាញ់អ្នកអស់ពីបេះដូង៖ បើនាងស្រឡាញ់អ្នក គឺនាងស្រឡាញ់អស់ពីចិត្ត ហើយអ្នកនឹងគ្មានមន្ទិលសង្ស័យថានាងស្រឡាញ់លេងឬមែនដែរ។ ទោះបីនាងខឹងនឹងអ្នកកម្រិតណាក៏នាងនៅបង្ហាញក្ដីស្រឡាញ់លើអ្នកដែរ។

៣) ក្ដីស្រឡាញ់គឺមិនប្រែប្រួល៖ អ្នកមិនបាច់ខ្វល់ថានាងទៅទាក់ទងនរណាថ្មីឡើយ ព្រោះថាមានតែអ្នកប៉ុណ្ណោះបានឆក់យកក្ដីស្រឡាញ់នោះបាត់ពីនាងអស់។

៤) តែងខ្វាយខ្វល់ពីគ្រួសារអ្នក៖ នាងតែងតែខ្វាយខ្វល់និងផ្ដោតអារម្មណ៍បំផុតលើគ្រួសារអ្នក។ នាងបង្ហាញទឹកចិត្តនិងកាយវិការទាំងអស់ដើម្បីឲ្យមនុស្សគ្រប់គ្នាទទួលបានភាពកក់ក្ដៅ ជាពិសេសពីក្រុម គ្រួសារ។

៥) ផ្ដល់គម្លាតរវាងគ្នានឹងគ្នា៖ នាងជាមនុស្សស្រីដឹងថាអ្នកត្រូវការអ្វី។ នាងមិនធ្វើអ្វីតាមតែចិត្តចង់នោះទេ បើអ្នកត្រូវការពេលម្នាក់ឯង នាងតែងផ្ដល់ឲ្យជានិច្ច៕

Comments

comments

Leave a comment

Search

Back to Top