Loading...
ប្រុស​ៗ បើ​ជួប​នារី​បែប​នេះ​ ចូរ​​កុំ​​ទៅ​ទាក់ទង​​អី​ មិន​ថា​នាង​ស្អាត​យ៉ាង​នោះ​ទេ!!!

ប្រុស​ៗ បើ​ជួប​នារី​បែប​នេះ​ ចូរ​​កុំ​​ទៅ​ទាក់ទង​​អី​ មិន​ថា​នាង​ស្អាត​យ៉ាង​នោះ​ទេ!!!

កម្សាន, ចំណេះដឹង 0 Comment 8

មិន​មែន​ឲ្យ​តែ​ស្អាត ហើយ​មើល​តែ​មួយ​ភ្លែត អ្នក ដាច់​ចិត្ត​ទៅ​ទាក់ទង​នាង​ភ្លាម​នោះ​ទេ។ អ្នក​ត្រូវ​​សង្កេត​មើល​ឲ្យ​បាន​ជាក់លាក់​សិន ចាំ​យក​ខ្លួន​ បៀត​។

១) ក្បត់ លុះ​អវសាន​៖ គ្មាន អ្នក​ណា​ដែល​ចង់​យក​ខ្លួន​ទៅ​បៀត​ជាមួយ​នារី​ដែល​ផិត​ក្បត់​នោះ​ទេ។ ភាគ​ច្រើន បុរស​តែង​តែ​ក្បត់ ជា​រឿង​ធម្មតា តែ​បើ​មនុស្ស​ស្រី​វិញ​គឺ​កម្រ​ណាស់ ហេតុនេះ​បើ​ជៀស​ពី​នាង​បាន​ជៀស​ទៅ​។

២) ពូកែ​​រក​រឿង​ឈ្លោះ​៖ មនុស្ស​ស្រី​ដែល​មិន​ចេះ យក​ភាព​សប្បាយ​ដាក់​ខ្លួន ហើយ​តែង​រក​រឿង​ដាក់​ខ្លួន​នេះ គឺ​ជា​​មនុស្ស​ដែល​មិន​មាន​សុភមង្គល​ឡើយ។ ដូចនេះ​បើ​អ្នក​ទៅ​ទាក់ទង​គ្នា អ្នក​នឹង​គ្មាន​ថ្ងៃ​សប្បាយ​ដូច​នាង​អញ្ចឹង​។

៣) មិន​ចេះ​មាត់​មិន​ចេះ​ក​ តែ​ចង​គំនុំ​៖ មនុស្ស​ដែល​មិន​ចេះ​​មាត់​ គឺ​ធម្មតា​ទេ តែ​បើ​ជា​មនុស្ស​ងំ​ៗ កេះ​ឆ្នាំង​បាយ​ធ្លុះ​វិញ វា​ពិបាក​សម្រាប់​អ្នក​ហើយ។​​

៤) ពូកែ​និយាយ​ដើម​គេ​៖ មនុស្ស​ដែល​ល្អ គឺ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​អ្នក​ដទៃ ទេ។ ថ្ងៃ​មួយ​​នាង​អាច​នាំ​រឿង​អ្នក​ទៅ​និយាយ​ប្រាប់​អ្នក​ដទៃ ទៀត ព្រោះ​ថា ការ​និយាយ​ដើម​គេ​គឺ​ជា​ទម្លាប់​នាង​ហើយ​។

៥) សម្ភារៈ​និយម​៖ នាង​អាច​ចង់​ទាក់ទង​អ្នក​ដោយ​សារ​តែ​សម្ភារៈ​ល្អ​ៗ របស់​អ្នក​​​ទេ។ ពេល​ដែល​អ្នក​អស់​អ្វី​ក្នុង​ខ្លួន នាង​នឹង​ទាត់​អ្នក​ចោល​ដោយ​​ឯកឯង​៕

Comments

comments

Leave a comment

Search

Back to Top