Loading...
ស្រ្តីវ័យក្មេងបោះទុន២០ម៉ឺនដុល្លារសង់ផ្ទះជួលរកចំណូលបានជាង១ពាន់ដុល្លារក្នុងមួយខែ

ស្រ្តីវ័យក្មេងបោះទុន២០ម៉ឺនដុល្លារសង់ផ្ទះជួលរកចំណូលបានជាង១ពាន់ដុល្លារក្នុងមួយខែ

ចំណេះដឹង 0 Comment 10

ស្ត្រីវ័យក្មេងអាយុ ៣២ឆ្នាំម្នាក់បានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារសាងសង់ផ្ទះ​​សម្រាប់ជួល អាចរកចំណូលបានជាង១,០០០ដុល្លារក្នុងមួយខែ។

នៅក្នុងបទសម្ភាសន៍ អ្នកនាង សៅ ពេជ្រកន្និកា បានឲ្យដឹងថា អ្នកនាង​បានសម្រេចចិត្តបោះទុនក្នុងទំហំទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារអាមេរិក ដើម្បីសង់ផ្ទះសម្រាប់ជួលផង និងសម្រាប់រស់នៅផង។

អ្នកនាងបន្តទៀតថា មូលហេតុដែលអ្នកនាងនិងគ្រួសារសម្រេចចិត្ត សង់ផ្ទះជួល ព្រោះអ្នកនាងគិតថា ផ្ទះគឺជាប្រភេទអចលនទ្រព្យដែលមិនដែល ចុះថោកនោះទេ ថែមទាំងអាចឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអាច​ផ្តល់ប្រាក់ចំណូលប្រចាំខែដល់គាត់ថែមទៀតផង ប្រសិនបើយើងចេះប្រើប្រាស់វា។

ទន្ទឹមនឹងនេះទៀតសោត អ្នកនាងបន្តថា ថា ប្រសិនបើយើងមានដើមទុន ហើយមានទីតាំងដែលល្អហើយ គួរតែកែឆ្នៃវាយ៉ាងណា ពោលគឺត្រូវធ្វើយ៉ាងណាឲ្យទ្រព្យទាំងនោះអាចរកចំណូលមកឲ្យយើងជាប្រចាំ​ទើប​ប្រសើរ។

អ្នកនាងបន្ថែមថា វាមិនខាតនោះទេ ដែលយើងមានផ្ទះស្ថិតនៅទីតាំងល្អ ​មានសុវត្ថិភាព ព្រោះគ្រប់អតិថិជនទាំងអស់តែងត្រូវការផ្ទះដែលមាន​ផា​សុខភាព និងមានសុវត្ថិភាព​សម្រាប់ពួកគេ។

អ្នកនាងបានលើកឡើងទៀតថា​ មានផ្ទះដែលមានទីតាំងល្អ ហើយសុវត្ថិភាពហើយ នៅមិនគ្រប់គ្រាន់នោះទេ​ ពោលគឺត្រូវមានការរៀបចំតុបតែងបន្ថែមទៀតផងដែរ ដើម្បីជាទំនុកចិត្ត និងផ្តល់ភាពស្រស់ស្រាយដល់អតិថជនផងដែរ។

អ្នកនាងក៏សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ថា អចលនទ្រព្យ ជាទ្រព្យ ដែល​មិនបាត់បង់ឡើយ។

គួរជម្រាបផងដែរថា អ្នកនាងបានចាប់ផ្តើមអាជីវកម្មនេះរយៈពេល៣ឆ្នាំហើយ ដែលផ្ទះរបស់គាត់មាន​ចំនួនតែ៥យូនីតតែប៉ុណ្ណោះ ដែលទីតាំងស្ថិតនៅ បឹងទំពុន,មានជ័យ,ភ្នំពេញ។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់​លោក Robert Kiyosaki គឺជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ធ្លាប់លើកឡើងថា ផ្ទះមិនមែនជាទ្រព្យនោះទេ ប្រសិនបើវា​មិនអាចរកចំណូល​ឲ្យយើងបាន។

លោកបានពន្យល់ថា បើសិនជាអ្នករស់នៅក្នុងផ្ទះកាន់តែធំ ការចំណាយកាន់តែច្រើន ដែលនាំឲ្យយើងខាតប្រយោជន៍ជាច្រើន នោះប្រាកដណាស់ថា ផ្ទះនោះមិនមែនជាទ្រព្យនោះទេ។

យ៉ាងណាមិញ ដើម្បីធ្វើឲ្យផ្ទះនោះក្លាយជាទ្រព្យ  យើងគួរតែធ្វើឲ្យផ្ទះនោះអាចរកចំណូលមកឲ្យអ្នកបាន​ជារៀងរាល់ ថ្ងៃ ខែ ឬឆ្នាំ តាមរយៈការជួល ឬបង្កើតអាជីវកម្មនៅផ្ទះជាដើម។

Comments

comments

Leave a comment

Search

Back to Top