Loading...
ថ្មី​បំផុត! សេវា​ចងដៃ​ការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​​ ដំបូង​គេ​នៅ​កម្ពុជា​

ថ្មី​បំផុត! សេវា​ចងដៃ​ការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​​ ដំបូង​គេ​នៅ​កម្ពុជា​

ចំណេះដឹង, បច្ចេកវិទ្យា 0 Comment 13

​ថ្មី​បំផុត ចាប់​ពី​ថ្ងៃ​នេះ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ព្រួយ​បារម្ភ​មិន​បាន​ទៅ​ញ៉ាំ​ការ​មិត្ត​ភក្ដិ ឬ​ម្ចាស់​ដើម​ការ​ខ្ជិល​កត់​ចំណង​ដៃ​ច្រើន​ ឥឡូវ​នេះ​លែង​ពិបាក​ទៀត​ហើយ ព្រោះ​មាន​សេវាកម្ម​ អេស៊ីលីដា​យូនីធី ទាន់ចិត្ត ​​ដែល​បង្កើត​ដោយ​ធនាគារ​ អេស៊ីលីដា ក្នុង​នោះ​ការ​ចងដៃ​ក្នុង​ពិធី​មង្គលការ ម្ចាស់​ដើមការ​គ្រាន់​ចុះ​ឈ្មោះ​ប្រើប្រាស់​គណនី​ទាន់ចិត្ត និង​ស្នើ​ឲ្យ​ធនាគារ​បោះ​ពុម្ព​កូដ ដើម្បី​ដាក់​ទូទាត់​ គឺ​ជា​ការ​ស្រេច​ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្រ្ដី​ជាន់​ខ្ពស់​មួយ​រូប​របស់​ធនាគារ អេស៊ីលីដា។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ភ្ញៀវ​កិត្តិយស​ដែល​មាន​គណនី​ទាន់ចិត្ត អាច​ចង​ដៃ​ការ​ដោយ​ផ្ទេរ​ទៅ​កូដ​នោះ ។ ​ ​បន្ទាប់​មក​ម្ចាស់​ដើមការ​អាច​ដក​ប្រាក់​នៅ​តាម​ការិយាល័យ​ធនាគារ​ណាមួយ និង​សុំ​របាយការណ៍​ពី​ធនាគារ អំពី​អ្នក​បាន​ផ្ទេរ​ឲ្យ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សេវាកម្ម​ អេស៊ីលីដា​យូនីធី ទាន់ចិត្ត នេះ​បង្កើត​ដោយ​ធនាគារ​អេស៊ី​លីដា ដោយ​ផ្ទាល់ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ពេញ​និយម ពី​សំណាក់​អតិថិជន និង​សាធារណៈ​ជន​ទូទៅ ព្រោះ​វា​ជា​ឧបករណ៍​ទូទាត់ សន្សំប្រាក់ និង​ផ្ទេរប្រាក់ ឆាប់រហ័ស និង​មាន​សេវា​ធនាគារ​ជាច្រើន​ភ្ជាប់​មក​ជាមួយ ។

សេវា​នេះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់ ​ដោយ​បង​ប្អូន​ប្រជាពលរដ្ឋ​ download program ACLEDA Unity ToanChet ពី AppStore or Play Store ហើយ​ធ្វើ​​តាម​ការ​ណែនាំ ឬ​ទៅ​កាន់​ការិយាល័យ​ធនាគារដើម្បី​សុំ​ជំនួយ ។ បងប្អូន​អាច​ធ្វើ​ផ្ទេរ​ប្រាក់ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​លេខ​ទូរសព្ទ ឬ​គណនី ដោយ​ខ្លួន​ឯង គ្រប់​ទី​កន្លែង ដោយ​មិន​មាន​ថ្លៃ​សេវា​។ ងាយ​ស្រួល​ដល់​អ្នក​មាន​របរ​លក់​រាយ លក់ដុំ ដែល​ត្រូវ​ទូទាត់ និង​អ្នក​ផ្ទេរ​ទៅ​តាម​បណ្ដា​ខេត្ត​នានា៕

Comments

comments

Leave a comment

Search

Back to Top