Loading...
រឿង​សំខាន់​ដែល​ត្រូវ​ប្រយ័ត្ន ពេល​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ​

រឿង​សំខាន់​ដែល​ត្រូវ​ប្រយ័ត្ន ពេល​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ​

ចំណេះដឹង, សុខភាព 0 Comment 4

សម្រាប់​អ្នក​ម្តាយ​មួយចំនួនធំ ការ​ឲ្យ​កូន​បៅ​ទឹកដោះគោ គឺជា​រឿង​ចៀស​មិន​ផុត​នោះ​ទេ ដូច្នេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន និង​ចងចាំ​រឿង​សំខាន់ៗ​ខាងក្រោម​នេះ ដើម្បី​ការពារ​កូន​របស់​អ្នក មិន​ឲ្យ​ឆ្លង​ជំងឺ​នានា ដែល​បណ្តាល​មក​ពី​ការ​ឆុង​ទឹកដោះគោ​។​

​អ្វី​ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន​

១. លាង​សម្អាត​ដៃ​ឲ្យបាន​ស្អាត មុន​នឹង​រៀបចំ​ឆុង​ទឹកដោះគោ​ឲ្យ​កូន​

២. ជ្រើសរើស​ទឹក​ដាំ​ពុះ ដែល​ក្តៅ​ឧណ្ហ​មក​ឆុង​ឲ្យ​កូនបៅ (​អ្នក៏អាច​ប្រើ​ទឹកបរិសុទ្ធ ឬ​ទឹករ៉ែ​ផងដែរ ប៉ុន្តែ ត្រូវ​ជ្រើសរើស​ផលិតផល​មាន​គុណភាព​ខ្ពស់​)

៣. ពិនិត្យមើល​កម្តៅ​ទឹក​ម្តងទៀត ដោយ​ចាក់​លើ​ខ្នង​ដៃ​របស់​អ្នក ដើម្បី​ដឹង​ថា វា​ត្រជាក់​ល្មម​នឹង​ឲ្យ​កូនបៅ​

៤. គ្រប​កំប៉ុង​ទឹកដោះគោ​ឲ្យ​ជិត​ល្អ ក្រោយពេល​ឆុង​រួច​

៥. កំប៉ុង​ទឹកដោះគោ មិនគួរណា​ប្រើ ឬ​បើក​គម្រប​លើសពី ១០ ថ្ងៃ​ឡើយ ពីព្រោះ វា​អាច​ខូច​គុណភាព និង​មាន​បាក់តេរី ពេល​អ្នក​បើក​ម្តងៗ​

៦. ឆុងតាមកម្រិតដែលគេណែនាំ៕

Comments

comments

Leave a comment

Search

Back to Top