Loading...
បន្ថយ​ជាតិខ្លាញ់​ក្នុង​ឈាម​ ដោយ​គ្រាប់​ជីរ …

បន្ថយ​ជាតិខ្លាញ់​ក្នុង​ឈាម​ ដោយ​គ្រាប់​ជីរ …

សុខភាព 0 Comment 1

គ្រាប់​ជីរ ក្លាយ​ជាជំនួយ​ការ​ដ៏ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ពីព្រោះ​គ្រាប់​ជីរ​មាន​គុណសម្បត្ដិ​ក្នុងការ​បំប្លែង​ជាតិខ្លាញ់​ក្នុង​ឈាម​អោយក្លាយ​ជាអាស៊ីដ​ទឹកប្រមាត់​ និង​ជួយ​បង្កើន​ការបញ្ចេញ​របស់​អាស៊ីដ​ទឹក​ប្រមាត់បាន​ល្អទៀត​ផង ដែល​ជាការ​បន្ថយ​ចំពោះ​តែ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ ឬកូលេស្ដេរ៉ូល​ដែល​មិន​ល្អ​ក្នុង​រាងកាយ​របស់​អ្នក។ ប៉ុន្ដែ​ពុំ​មាន​ផលប៉ះពាល់​អ្វី​នោះទេ។ គ្រាប់​ជីរ​មិន​ធ្វើ​អោយ​កើត​ថាមពល​ក្នុង​រាងកាយ​ទេ។ បើ​ទទួល​ទាន​មុន​ពេល​បាយ​ នឹងធ្វើ​អោយ​ក្រពះ​មិន​ទំនេរ និង​មានអារម្មណ៍​ថា​ ឆ្អែត​បាន​យូរ​ចាត់​ទុក​ជាការ​ជួយ​គ្រប់​គ្រង​បរិមាណ​អាហារ បាន​យ៉ាង​ល្អ​និងជួយ​អោយ​ប្រព័ន្ធ​បន្ទោបង់​ធ្វើ​ការ​បាន​ល្អ​ជាងធម្មតា​ទៀត​ផង។

លើស​ពីនេះ​ទៅទៀត​ប្រសិន​បើ​ទទួល​ទាន​ជាប្រចាំ​ និង​ជួយ​បន្ថយ​អត្រា​ប្រឈម​នឹង​ការ​កើត​ជំងឺ​បេះដូង​បាន។ ចំណែក​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ក៏គួរ​ទទួល​ទាន​គ្រាប់​ជី​នេះដែរ ព្រោះ​គ្រាប់​ជីរនឹង​ជួយ​ធ្វើអោយ​ការ​បឺត​ស្រូប​របស់​ជាតិស្ករ​ថយចុះ ជួយ​បន្ថយ​អាការ​វិលមុខ ជួយ​បញ្ចេញ​ញើស​ក្នុង​រាងកាយ​និង​បណ្ដេញ​ខ្យល់​ក្នុង​ពោះវៀន៕

Comments

comments

Search

Back to Top