Loading...
ទីបំផុត! Mourinho នាំ Man Utd ឈ្នះពាន Europa League លើកដំបូងក្នុងប្រវត្ដិសាស្ត្រ

ទីបំផុត! Mourinho នាំ Man Utd ឈ្នះពាន Europa League លើកដំបូងក្នុងប្រវត្ដិសាស្ត្រ

កីឡា 0 Comment 6

Manchester United បានក្លាយជាជើងឯក UEFA Europa League បន្ទាប់ពីយកឈ្នះ Ajax ក្នុងលទ្ធផល ២-០ នៅមុននេះបន្តិច។

នេះគឺជាការឈ្នះពានលំដាប់ទីពីរទ្វីបអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមដែលមានរហស្សនាមថាបិសាចក្រហម ហើយជ័យជម្នះនេះជួយពួកគេឲ្យបានកៅអី UEFA Champions League ផងដែរសម្រាប់រដូវកាលក្រោយ ធ្វើឲ្យអង់គ្លេសនឹងមាន៥ក្រុមចូលរួមប្រកួត។

គ្រាប់ទីមួយកើតឡើងនៅនាទី១៧ ជាការស៊ុតបញ្ចូលទីជើងឆ្វេងយ៉ាងល្អពីតំបន់ដំបូលទូករបស់ Paul Pogba ក្រោយ Fellaini បញ្ជូនបាល់ឲ្យ ហើយនៅដើមតង់ទីពីរនាទី៤៧ Mkhitaryan ស៊ុតបានមួយគ្រាប់ទៀតបន្ទាប់ពី Smalling តែតបាល់ទម្លាក់ឲ្យ៕

ចុចទីនេះដើម្បីមើល៖

Comments

comments

Leave a comment

Search

Back to Top