Loading...
 ជាតិសម្ដេច ហ៊ុន សែន ផ្ដាំ​ទូត​បរទេស​ឈប់​យក​រឿង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា មក​ពិភាក្សា​ជាមួយ​សម្ដេច​ទៀត​

 ជាតិសម្ដេច ហ៊ុន សែន ផ្ដាំ​ទូត​បរទេស​ឈប់​យក​រឿង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា មក​ពិភាក្សា​ជាមួយ​សម្ដេច​ទៀត​

ព័តមាន 0 Comment 6

ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​គ្រឹ​ស្ទ​បរិ​ស័​ទ្ធ នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​បណ្ដា​ទូត​នានា​ប្រចាំ​កម្ពុជា ឲ្យ​បញ្ឈប់​ការយក​បញ្ហា​ផ្ទៃក្នុង​ប្រទេស​កម្ពុជា មកសុំ​ជួបពិភាក្សា​ជាមួយ​សម្ដេច​ទៀត​។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា បញ្ហា​ផ្ទៃក្នុង​កម្ពុជា​នេះ គឺ​សម្ដេច អាច​ជជែក​ដោះស្រាយ​បានតែ​ជាមួយ​ជនជាតិ​កម្ពុជា​ប៉ុណ្ណោះ ហើយ​មិន​ចង់​ជជែក​ជាមួយ​ជនបរទេស​ឡើយ​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បន្ថែម​ដូច្នេះ​ថា​៖«​សូម​ផ្តាំ​ទៅ​ទូត​ទាំងឡាយ បើ​ចង់​ជួប​ខ្ញុំ​និយាយ​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី​ខ្ញុំ​ជួប តែបើ​និយាយ​ពី​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ខ្ញុំ​មិន​ជជែក​ជាមួយ​ទៀត​ទេ​។ ថ្ងៃក្រោយ​បើ​ដាក់សំណើរ​សុំ​ជួប ហ៊ុន សែន កុំ​លើកយក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​មក​ជជែក​។ ខ្ញុំ​ជជែក​បញ្ហា​នេះ​បាន​ជាមួយ​តែ​ជនជាតិ​កម្ពុជា​ប៉ុណ្ណោះ មិន​ជួប​ជជែក​ជាមួយ​ជនបរទេស​ទេ​។ បើ​ជួប​ជនបរទេស​ក៏​និយាយ​តែ​កិច្ចការ​អន្តរជាតិ ការអភិវឌ្ឍ​ជាតិ និង​សង្គម​ប៉ុណ្ណោះ​…​។​

​សម្ដេច ហ៊ុន សែន បានចាត់ទុក​ទង្វើ​ររ​បស់​ទូត​បរទេស​នៅ​កម្ពុជា​មួយចំនួន បាន​នឹង​កំពុង​លូកដៃ​ចូល​កាន់តែ​ជ្រៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​៕

Comments

comments

Leave a comment

Search

Back to Top