Loading...
ថ្មីបំផុត! វីដេអូកូនប្រុស នាយហុងដា សារភាពសម្លាប់ម្ដាយចេញហើយ

ថ្មីបំផុត! វីដេអូកូនប្រុស នាយហុងដា សារភាពសម្លាប់ម្ដាយចេញហើយ

ចំណេះដឹង 0 Comment 6

យោងតាមវីដេអូរបស់ក្រុមរាជអាវុធហត្ថភ្នំពេញ កូនប្រុសបង្កើតរបស់នាយ ហុងដា ដែលមានឈ្មោះ អឿន សុខខេន ហៅ និច បានសារភាពថាខ្លួនពិតជាបានធ្វើទង្វើអត្តឃាតទៅលើម្ដាយចុងរបស់ខ្លួនមែន។

“មែន!” នេះជាចម្លើយដែលជនសង្ស័យបានសារភាពទៅកាន់រាជអាវុធហត្ថខណ្ឌដង្កោនូវសំណួរថា“ប្អូនបានសម្លាប់ម្ដាយចុងរបស់ខ្លួនពិតប្រកដមែនអត់?” នៅ​មុន​នេះ​បន្តិច។

ជនសង្ស័យរូបនេះបានរៀបរាប់ពីសកម្មភាពថា ខ្លួនបានជួនជនរងគ្រោះដែលជាម្តាយចុងទៅប៉ុស្ត៍អាស៊ីអាគ្នេយ៍នៅម៉ោង៦ល្ងាចដើម្បីសម្ដែង ហើយយប់ឡើងម្ដាយចុងត្រឡប់មកខុនដូវិញ។ ក្រោយមកបុរសម្នាក់នេះបានធ្វើសកម្មភាពដោះយកគ្រឿងអលង្ការដែលរួមមានកងដៃ ចិញ្ចៀន នៅក្នុងបន្ទប់ផ្ទាល់របស់នាងក្រោយពេលនាងដេកលក់។ បន្ទាប់ពីនាងភ្ងាក់ជនសង្ស័យរូបនេះបានយកខ្សែឆ្នាំអ៊ុតរឹតកសម្លាប់នាង ហើយក៏រត់គេចខ្លួនជាមួយស្រីស្នេហ៍តែម្ដង។

កូនប្រុសនាយហុងដា បញ្ជាក់ច្បាស់ថា មូលហេតុដែលកើតឲ្យមានអំពើរឃាតកម្មនេះគឺដោយសារត្រូវការលុយដើម្បីទិញថ្នាំ ដែលរូបលោកជាក្មេងម្នាក់ញៀនថ្នាំតាំងពីឆ្នាំ២០១៤។ “មុនថ្ងៃខ្ញុំធ្វើសកម្មភាពនោះ២ថ្ងៃ ខ្ញុំបានប្រើគ្រឿងញៀន ហើយថ្ងៃកើតហេតុខ្ញុំបានស្រវឹងគ្រឿនញៀននៅឡើយទេ” ជនដៃដល់បញ្ជាក់។

ងាកមកខាងដៃគូរបស់ជនសង្ស័យ នេត រស្មីកន្និកា អះអាងថាខ្លួនមិនបានដឹងពីហេតុការអ្វីទេ ព្រោះប្តីខ្លួនបានផ្ដល់មូលហេតុខុសៗគ្នាដល់តែ៤លើកជុំវិញបញ្ហានេះ។

សូមស្ដាប់បន្ថែម ជុំវិញការសារភាពដោយផ្ទាល់របស់ជនល្មើស!

ចម្លើយសារភាពឃាតករវ័យក្មេង សម្លាប់ប្រពន្ធក្រោយរបស់ឪពុកខ្លួនដែលជ…

ចម្លើយសារភាពឃាតករវ័យក្មេង សម្លាប់ប្រពន្ធក្រោយរបស់ឪពុកខ្លួនដែលជាតារាកំប្លែងគឺនាយហុងដា !នៅរសៀលម៉ោង១៥.០០ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានសហការណ៍ជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាគូរស្នេហ៍នឹងគ្នា ដែលសង្ស័យពាក់ព័ន្ធករណីសម្លាប់ប្រពន្ធក្រោយ របស់នាយហុងដា ដែលគេគ្រប់គ្នាស្គាល់ថាជាតារាកំប្លែងម្នាក់ក្នុងវិស័យសិល្បៈ។ ជនសង្ស័យទី១. ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា និងទី២. ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាង រស្មីបឹងកក់ ត្រូវជាស្រីស្នេហ៍ របស់ឈ្មោះ ខា សុខេន ។តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគិតគេពិតជាបានធ្វើ សកម្មភាព សម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាពតែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូរបស់ឪពុកបង្កើតគេ(នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួនមកពី ធ្វើការវិញទាន់ ខ្លួនក៏បានអង្វរសង្សារកុំឲ្យឆោឡោ និងជួយយកភួយមករុំសាកសព អូសទៅទុកនៅបន្ទប់ទឹក ព្រមទាំងដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរស័ព្ទណូគាមួយគ្រឿង និងម៉ូតូមួយគ្រឿងចាកចេញតែងម្តង ដែលរឿងនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសពិសេសបណ្តាញសង្គម ហ្វេសប៊ុក ។ជនសង្ស័យបានរៀបរាប់ថា រូបគេបានមករស់នៅខុនដូជាមួយឪពុកនិងម្តាយចុង ប្រហែល៤ទៅ៥ខែមកហើយ ព្រោះម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជាប្រពន្ធមុនរបស់នាយហុងដា មានប្តីថ្មីហើយ។ ក្នុងពេលមករស់នៅជាមួយឪពុក ជនសង្ស័យបាននាំសង្សាឈ្មោះ នេត រស្មីកន្និកាមកនៅជាមួយ ហើយរូបគេមានគម្រោង សម្លាប់ម្តាយចុងនេះ តាំងពីពីរថ្ងៃមុនមកម្លេះ ដើម្បីប្លន់យកគ្រឿងអលង្ការ ព្រោះម្តាយចុងបានប្រាប់ថា គ្រឿងអលង្កាគាត់ មានតម្លៃជិត ១ពាន់ដុល្លារអាមេរិក ហើយម្យ៉ាងទៀតខ្លួនមិនសូវចូលចិត្តម្តាយចុងទេ ដោយសារនៅពេលដែលឪពុកខ្លួន មិននៅផ្ទះ ម្តាយចុងតែងតែជេរ និងស្តីបន្ទោសឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំមករហូត។ ក្រោយពេលសម្លាប់ម្តាយចុងរួចហើយ ជនសង្ស័យបានទៅសម្រាកនៅផ្ទះម្តាយសង្សារមួយយប់នៅខណ្ឌឬស្សីកែវ លុះព្រឹកឡើងទើបនាំសង្សាមកដេកស្នាក់នៅជក់ថ្នាំញៀននៅចំនុចផ្ទះគ្មានលេខ ភូមិ1សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា(ខាងក្រោយវិហារចាម) រីឯគ្រឿងអលង្ការដែលរូបគេប្លន់បាន យកទៅបញ្ចាំបាន ៤ម៉ឺនរៀល ព្រោះអ្នកបញ្ចាំប្រាប់ថាកាឡៃ ហើយម៉ូតូបញ្ចាំបាន១០០ដុល្លារ រួចយកលុយទាំងនោះទិញថ្នាំញៀនជក់។ជនសង្ស័យបានបញ្ជាក់ថា រូបគេធ្លាប់បានប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០១៤មក តាំងពីខ្លួននៅផ្ទះជួលម្តុំភោជនីយដ្ឋាន ហង្សនាគ ព្រែកលៀប ដោយដំបូងឡើយ ប្រើប្រាស់តាមរយៈក្រុមក្មេងស្ទាវ ម្តុំវត្តកៀនឃ្លាំង ដោយពួកនោះប្រាប់ថាថ្នាំញៀនពេលជក់ហើយធ្វើឲ្យមានកម្លាំង មិនសូវឃ្លានបាយនិងក្លាហាន ហើយធ្វើឲ្យសប្បាយ។ នៅថ្ងៃដែលរូបគេសម្លាប់ម្តាយចុង រូបគេកំពុងតែស្រវឹងគ្រឿងញៀននៅឡើយ ព្រោះគេទើបតែមកពីជកថ្នាំញៀនជាមួយឈ្មោះង៉ែត២ថ្ងៃជាប់គ្នា ។#PhnomPenhGRK

Posted by Phnom Penh Gendarmerie on Saturday, May 13, 2017

Comments

comments

Leave a comment

Search

Back to Top