Loading...
៩ ចំណុច ដើម្បី​អនុវត្តន៍​ការ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​សុខភាព​ល្អ

៩ ចំណុច ដើម្បី​អនុវត្តន៍​ការ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​សុខភាព​ល្អ

សុខភាព 0 Comment 3
ក្នុង​រាងកាយ​របស់​មនុស្ស​គ្រប់​គ្នា​គឺ ​ត្រូវបាន​បំពេញ​ដោយជាតិ​ទឹក​ច​ន្លោះ​ពី ៥០ ទៅ ៧០%​។​ ជាង​នេះ​ទៅទៀត​ រាងកាយ​មនុស្ស​នឹងត្រូវ​ការ​ទឹក​បន្ថែម​ទៀ​ត ​ដើម្បី​រក្សា​បាន​នូ​វ​ភាព​សកម្ម​ពេញ​មួយថ្ងៃ​។ ដូ​ច្នេះ​ហើយ​ការ​ទទួលទាន​ទឹក​ ពិតជា​មាន​​សារៈ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ទូទៅ​។​

​ថ្ងៃ​នេះ​ក្រុមការងារ​បែកធ្លា​យ ​ចង់បង្ហាញ​នូ​វ ​វិធី​ផឹកទឹក​ដែល​ត្រូវ​តាម​ក្បួនខ្នាត​ ដើម្បី​អភិ​វ​ឌ្ឍន៍​សុខភាព​របស់​អ្នក​អោយ​កាន់តែ​ប្រសើរឡើង​។​

​1. វា​មាន​ភាព​ប្រសើរ​ណាស់​ក្នុងការ​អង្គុយ ​ទទួលទាន​ទឹក​ជា​ជាង​ការ​ឈ​រ​។​
​​2. អ្នក​គប្បី​ផឹក​វា​សន្សឹមៗ ហើយ​ចៀស​វាង​អោយ​បានការ​លឺ​សម្លេង​ខ្លាំងៗ​ នៅពេល​ផឹកទឹក​ចូល​។​
​​3. អ្នក​ត្រូវ​ផឹកទឹក​ដែលមាន​សីតុណ្ហភាព​ធម្មតា​ ឬទឹក​ត្រជាក់​ ជាជាង​ការ​ដែល​ទទួលទាន​ទឹកកក​។​
​4. អ្នក​គ​ប្បី​ផឹកទឹក​នៅពេលដែល​អ្នក​ស្រេក ​នោះ​អ្នកនឹង​ផឹកទឹក​ក្នុង​បរិមាណ​ត្រឹមត្រូវ​ ដើម្បី​សុខភាព​រាងកាយ​អ្នក​។​
​5. អ្នក​ត្រូវ​ឈប់​ផឹក​ភ្លាម ​នៅពេលដែល​អ្នក​ឆ្អែត​ខ្លាំង​ ​ព្រោះថា ​នេះ​ជា​សញ្ញាណ​មួយ​ដាស់​អោយដឹងថា​ រាងកាយ​អ្នក​មិន​ត្រូវការ​បន្ថែម​ជាតិ​ទឹក ​នៅពេល​នេះ​ទៀ​ត​ទេ​។​
​6. ពណ៌​ទឹកនោម​បង្ហាញ​ប្រាប់​ពី ​កម្រិត​ជាតិ​ទឹក ​ដែល​អ្នក​ទទួលទាន មាន​ន័យថា ​ប្រសិនជា​ទឹកនោម​អ្នក​មាន​ពណ៌​លឿង​ក្រ​ម៉ៅ ​នោះ​អ្នកត្រូវការ​ទទួលទាន​​ទឹក​បន្ថែម​ទើបបាន​។​
​7. ច​ន្លោះ​ពេលដែល​ត្រឹមត្រូវ​ ក្នុង​ការ​ទទួលទាន​ទឹក​នោះ​ គ​ប្បី​ធ្វើឡើង​ច​ន្លោះ​ពេល ១​ម៉ោង​កន្លះ ទៅ​ ២​ម៉ោង ម្តង​។​
​8.​ ​ការពិតទៅ​​ ការ​ដែល​ទទួលទាន​ទឹក​ ខណៈពេល​បរិភោគ​អាហារ​នោះ ​ជា​រឿង​ត្រឹមត្រូវ ​គ​ប្បី​អនុវត្ត​ ជាជាង​ការ​ដែល​ទទួលទាន​ទឹក​ភ្លាមៗ​​ក្រោយ​បញ្ចប់​ការបរិភោគ​។​
​9. ប្រសិនជា​អ្នក មាន​អារម្មណ៍​ថា ​ស្រេកទឹក​ខ្លាំង​នោះ អ្នក​គ​ប្បី​ទទួលទាន​ទឹក​ផ្លែឈើ​ស្រស់ បន្ទាប់ពី​ស្រស់ស្រូប​អាហារ​ពេលព្រឹក​, ទឹក​ដោះគោ​ បន្ទាប់ពី​ទទួលទា​ន​អាហារ​ថ្ងៃត្រង់​ ព្រោះថា ​ទឹក​ទាំង​ ២ ​ប្រភេទ​នេះ​ អាច​ផ្តល់​ជាតិ​ទឹក​គ្រប់​គ្រាន់​ ដើម្បី​ការ​ស្រេក​ខ្លាំង៕

Comments

comments

Search

Back to Top