Loading...
ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​លើ ​Facebook ​នឹង​ត្រូវ​​​មាន​ទោស​ដោយ​មិន​ដឹង​ខ្លួន​

ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​លើ ​Facebook ​នឹង​ត្រូវ​​​មាន​ទោស​ដោយ​មិន​ដឹង​ខ្លួន​

បច្ចេកវិទ្យា 0 Comment 9

​ជុំវិញ​ករណី​ផ្ទុះ​ព័ត៌មាន​ចាប់​ក្មេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ (Facebook​) រយៈ​ពេល​ប្រមាណ​ ១ខែ​កន្លង​មក​នេះ​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្នង​ការ​នគរ​បាល​ជាតិ​ ​បាន​អះ​អាង​ថា​ ​ជា​ការ​បំពុល​សង្គម​ ​ហើយ​លោក​គូស​បញ្ជាក់បន្ថែម​ថា​ ​ការ​បំផុស​ព័ត៌​មាន​មិន​ពិត​ លើ ​Facebook​ នឹង​ត្រូវ​ជាប់​ទោស​។

​នាយ​ឧត្តម​សេនីយ៍​ ​គៀត​ ​ច័ន្ទ​ថារិទ្ធ ​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ ​នៅ​ថ្ងៃ​ទី៣១​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៧​នេះ​ ​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​បក​ស្រាយ​ ​និង​បំភ្លឺ​ជុំវិញ​ករណី​ផ្ទុះ​ព័ត៌​មាន​ចាប់​ក្មេង​នៅ​កម្ពុជា​ ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ និង​ភ័ន្ត​ច្រឡំ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទូទៅ​។

​ទន្ទឹម​គ្នា​នេះ ​មន្ត្រី​នគរបាល​រូប​នេះ ​ក៏​បាន​ផ្ដាំ​ផ្ញើ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ ​កុំ​ចេះ​តែ​ចែក​ចាយ​ព័ត៌​មាន​ ដែល​មិន​ច្បាស់​លាស់​ ​ប្រយ័ត្ន​មាន​ទោស​ដោយ​សារ​វា ​ហើយ​ក្រុមណា​ដែល​និយាយ​បំភ្លើស​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ កា​របញ្ជូន​ព័ត៌មាន​ គឺ​ត្រូវ​មាន​ទោស​។ ​ ​នាយ​ឧត្តម​សេនីយ៍​ គៀត​ ​ច័ន្ទ​ថារិទ្ធ​ ​បាន​ចាត់​ទុក​ព័ត៌មាន​ដែល​មិន​ច្បាស់​ទាំង​នោះ​ថា​ ​ជា​ការ​បំពុល​បរិយា​កាស​សង្គម​ បំផ្លាញ​សន្តិ​សុខ​ជាតិ​ និង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​៕

Comments

comments

Leave a comment

Search

Back to Top