មើលមុខ កូនអារក សម្លាប់ឪពុកបង្កើតនៅ ក្រុងសៀមរាប! ចម្លើយសារភាពពិតជាសាហាវ

មើលមុខ កូនអារក សម្លាប់ឪពុកបង្កើតនៅ ក្រុងសៀមរាប! ចម្លើយសារភាពពិតជាសាហាវ

ព័តមាន 0 Comment 139

ខេត្តសៀមរាប៖នគរបាល ក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យដែលបានអារក សម្លាប់ឪពុក បង្កើតរបស់ខ្លួននោះ ត្រូវបានចាប់ខ្លួន និងបានសារភាព រួចហើយ។

លោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធ អធិការងទទួលផ្នែក នគរបាលយុត្តិធម៌ នៃអធិការដ្ឋាន ក្រុងសៀមរាប បានប្រាប់សៀមរាបប៉ុស្ដិ៍ថា ជនសង្ស័យ មិនមានសារធាតុញៀននោះទេ តែញៀនស្រារ។

លោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធ បន្ថែមថាតាមចម្លើយ សារភាព ជនសង្ស័យ គឺរូបគេពិត ជាបានធ្វើសកម្មភាព អារក សម្លាប់ឪពុក បង្កើតប្រាកដមែន នៅពេលឪពុកកំពុងដេក លង់លក់។

បើតាមលោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធ ថាជនសង្ស័យ បានប្រើជើងខាងឆ្វេងរបស់ខ្លួន សង្កត់លើពោះឪពុកខ្លួន ហើយដៃទាំង២ កាន់កាំបិទ អារផ្ដាច់បំពង់ករ បណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាម។ ជនសង្ស័យឈ្មោះឈឿន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ។ ឪពុកនិងកូន គឺដេកលើគ្រែតែមួយ។
លោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធ បន្ថែមទៀតថា ដោយជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិតខ្វែវអាករទៅលើ ជនរងគ្រោះឈ្មោះឈឿន ឈឿម ភេទប្រុស អាយុ៦៦ឆ្នាំ ដែលត្រូវជាឪពុកបង្កើត រស់នៅកន្លែងកើតហេតុ ដែលកំពុងដេកនៅលើ លើគ្រែដែកក្នុងផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗ។ ដោយខឹងនិងជនរងគ្រោះស្តីបន្ទោសថា ខ្លួនផឹកស្រវឹងឡូឡារ និងអោយថ្នាំលេប តែខ្លួនមិនលេប ទើបមានចិត្តខឹងឪពុក។
វត្ថុតាង ចាប់យកកាំបិតខ្វែវមួយ នៅកន្លែងកើតហេតុ ចំនួនមួយធ្វើអំពីដែកដង ឈើប្រវែង០,៧៦សម ការពិនិត្យសព សពត្រូវជនសង្ស័យអារ ត្រង់ចំណុចបំពង់ករ ដាច់បំពង់ករ និងដាច់ឆ្អឹងករបន្តិច ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគូរ អោយកត់សំគាល់នោះទេ។
គួបញ្ជាក់ថាហេតុការណ៍នេះ កើតឡើង វេលាទៀបភ្លឺទី១សីហាឆ្នាំ២០១៧ នៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង,ខេត្តសៀមរាប៕

 

loading...

Comments

comments

Leave a comment

Search

Back to Top