Loading...
អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​បរិភោគ​គ្រាប់ល្ង

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​បរិភោគ​គ្រាប់ល្ង

សុខភាព 0 Comment 5

អ្នក​ប្រហែលជា​ធ្លាប់​ឃើញ​គេ​រោយ​គ្រាប់ល្ង​នៅ​លើ​នំ​ប៊ឺ​ហ្គើ​រ​របស់​អ្នក ប៉ុន្តែ​គ្រាប់ល្ង​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព ។ នៅ​ពេល​ដែល​អ្នក​បាន​អាន​អំពី​អត្ថ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​គ្រាប់ល្ង​ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង អ្នក​នឹង​រីករាយ​ក្នុង​ការ​បរិភោគ​វា ។

អត្ថប្រយោជន៍​ដ៏​មិន​គួរ​ឲ្យ​ជឿ​នៃ​គ្រាប់ល្ង ៖
១-​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ 
ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា គ្រាប់ល្ង​ពិតជា​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ជួយ​អ្នក​ឱ្យ​ឈាន​ដល់​គោលដៅ​ក្នុង​ការ​សម្រក​ទម្ងន់ ។ គ្រាប់ល្ង​មាន​សារធាតុ lignans ដ៏​សំខាន់​ដែល​ជួយ​ជំរុញ​ការ​ផលិតកម្ម​អង់ស៊ីម​ក្នុង​ថ្លើម​របស់​អ្នក ។ ថ្លើម​របស់​អ្នក​គឺជា​សរីរាង្គ​មួយ​ដែល​ល្អ​បំផុត​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ដូច្នេះ​នៅ​ពេល​ដែល​វា​មាន​ដំណើរ​​ការ​ល្អ វា​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​របស់​អ្នក​បាន​លឿន​ជាង​មុន ។ ជាតិ​ខ្លាញ់​ល្អ​ដែល​មាន​ក្នុង​គ្រាប់ល្ង​ក៏​ជួយ​កាត់​បន្ថយ​អ៊័​រ​ម៉ូ​ន​ដែល​ធ្វើ​ឲ្យ​អ្នក​ឃ្លាន ដូច្នេះ​វា​ជួយ​ឱ្យ​អ្នក​បរិភោគ​តិច ។

២-​កាត់​បន្ថយ​ភាព​ចាស់ 
រោគ​សញ្ញា​ដំបូង​នៃ​ភាព​ចាស់​គឺ​សក់ស និង​ការ​បាត់បង់​ការ​ចង​ចាំ ។ មនុស្ស​ដែល​មាន​វ័យចាស់​ជាង​អាយុ​មាន​ជាតិ​ដែក និង​វីតាមីន B ទាប​ក្នុង​ខ្លួន ។ គ្រាប់​ល្ងខ្មៅ​មាន​បរិមាណ​ដ៏​ខ្ពស់​នៃ​សមាសធាតុ​ទាំង​ពីរ​ដែល​នឹង​អាច​បន្ថយ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់​របស់​អ្នក ។ ជាតិ​ខ្លាញ់​ដែល​មាននៅ​ក្នុង​គ្រាប់ល្ង​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក និង​រក្សា​ជាតិ​សំណើម​ឲ្យ​មាន​លើសលុប​ផង​ដែរ ។

៣-​ជួយ​ក្នុង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម 
គ្រាប់ល្ង​មិន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​មាន​ប្រយោជន៍​ជា​ច្រើន​នោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​ស្រូប​យក​សារធាតុចិញ្ចឹម​ទាំងនោះ​បាន​ល្អ​ប្រសើរ​ជាង​មុន ។ គ្រាប់ល្ង​សំបូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ និង​សារធាតុ lignans ដែល​មាន​សារសំខាន់​សម្រាប់​រាង​កាយ​ដើម្បី​ស្រូប​យក​សមាសធាតុ​ជា​ច្រើន ។ វីតាមីន A និង D រួម​ជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេង​ទៀត​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​ស្រូប​យក​អាហារូបត្ថម្ភ​បាន​ច្រើន​ជាង​មុន ។

៤-​ជួយ​ធ្វើ​ឲ្យ​ពោះវៀន​ធ្វើការ​បាន​ប្រសើរ​ជាង​មុន 
រាង​កាយ​របស់​អ្នក​ត្រូវការ​ជាតិ​កាក​សរសៃ​រលាយ និង​មិន​រលាយ​ដើម្បី​មានដំណើរ​ការ​បាន​ល្អ សំណាងល្អ​គ្រាប់ល្ង​មាន​ប្រភេទ​កាក​សរសៃ​ទាំង​ពីរ​នេះ ។ ជាតិ​កាក​សរសៃ​រលាយ​ក្នុង​គ្រាប់ល្ង​បង្កើត​ជា​ស្រទាប់​ទឹករំអិល​នៅ​លើ​ផ្ទៃ​ខាងក្នុង​នៃ​ពោះវៀន​របស់​អ្នក ជួយ​ធ្វើ​ឲ្យ​កាក​សំណល់​ផ្លាស់​ទី​បាន​លឿន​ជាង​មុន ។ ជាតិ​កាក​សរសៃ​មិន​រលាយ​ជួយ​បំបាត់​បញ្ហា​ទល់លាមក និង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកមាន​ដំណើ​ការ​រលូន​។

៥-​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក 
វា​មិនមែន​ជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​នោះ​ទេ ប្រសិនបើ​វា​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​បាន ។ សារធាតុ Lignans ដែល​មាន​វត្ត​មាននៅ​ក្នុង​គ្រាប់ល្ង​មាន​ប្រសិទ្ធភាព​ជា​ពិសេស​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ជា​ពិសេស​ជំងឺមហារីក​សុដន់ និង​មហារីក​ពោះវៀន ។ ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​ដែល​ទទួលទាន​គ្រាប់ល្ង​ច្រើន​មាន​កំហាប់​ខ្ពស់​នៃ​សារធាតុ lignans ក្នុង​ពោះវៀន​របស់​ពួក​គេ ។ វា​អាច​ជួយ​ឲ្យ​រាង​កាយ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កោសិកា​មហា​រីក៕

Comments

comments

Leave a comment

Search

Back to Top