Loading...
ហេតុ​អ្វី​បានជា​ត្រូវ​យកចិត្តទុកដាក់​លើ​សម្ពាធ​ខ្យល់​ក្នុង​កង់​រថយន្ត ?

ហេតុ​អ្វី​បានជា​ត្រូវ​យកចិត្តទុកដាក់​លើ​សម្ពាធ​ខ្យល់​ក្នុង​កង់​រថយន្ត ?

ចំណេះដឹង 0 Comment 3

គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា ប្រសិនបើ​កង់​ធូរ ត្រូវ​បញ្ចូល​ខ្យល់​បន្ថែម តែ​លោក​អ្នក​គួរ​ដឹង​ដែរ​ថា កង់​រថយន្ត​ពេល​ខ្លះ​គឺ​ធូរ ទាំង​យើង​មិន​អាច​មើល​ដឹង ប្រសិនបើ​មិន​បាន​យក​ចិត្តទុកដាក់​ពិនិត្យ​មើល​ឲ្យ​មែនទែន​នោះ ហើយ​ប្រសិនបើ​មិនសូវ​ចាប់អារម្មណ៍​វា​ទេ លោក​អ្នក​នឹង​ត្រូវ​ចំណាយ​អស់​លុយ​ច្រើន និង​ធ្វើ​ឲ្យ​រថយន្ត​យើង​ជិះ​មិនសូវ​ស្រួល​ជាក់​ជា​មិន​ខាន ។ ដើម្បី​ជា​ជំនួយ យើង​សូម​លើក​ហេតុផល​ទាំង​៥​យ៉ាង​ដែល​ត្រូវ​តែ​ពិនិត្យ​មើល​កម្រិត​សម្ពាធ​ខ្យល់​ក្នុង​កង់​រថយន្ត​ជា​ប្រចាំ​ដូច​ខាងក្រោម ៖

១. ខ្យល់​គ្រប់​ល្អ ធ្វើ​ឲ្យ​រថយន្ត​រត់​បាន​ស្រួល និង មិនសូវ​ស៊ីសាំង​ច្រើន
២. ធ្វើ​ឲ្យ​សម្បក​កង់​រថយន្ត​មាន​អាយុកាល​ប្រើប្រាស់​បាន​យូរ និង​មាន​ងាយ​ខូច
៣. ការពារ​មិន​ឲ្យ​ឆាប់​សឹក​ក្រឡា
៤. ការពារ​មិន​ឲ្យ​សម្បក​ឆាប់​ក្តៅ និង​រអិល
៥. ធ្វើ​ឲ្យ​ការ​បើកបរ​មាន​លក្ខណៈ​ស្រួល​បញ្ជា

សម្បក​កង់​រថយន្ត​នីមួយ​ៗ​គឺ​មាន​កម្រិត​សម្ពាធ​ត្រឹមត្រូវ​ខុស​ៗ​គ្នា​ទៅ​តាម​ការ​សរសេរ​នៅ​លើ​សម្បក​ទាំងនោះ​។ ដូចនេះ យើង​ត្រូវធ្វើ​ទៅ​តាម​អ្វី​ដែល​ខាង​រោងចក្រ​ផលិត​បាន​សរសេរ​ប្រាប់ ៕

Comments

comments

Leave a comment

Search

Back to Top