Loading...
មិន​គួរ​បិទ​កម្មវិធី​ទូរស័ព្ទ​លើ iPhone និង iPad បន្ទាប់​ពី​…

មិន​គួរ​បិទ​កម្មវិធី​ទូរស័ព្ទ​លើ iPhone និង iPad បន្ទាប់​ពី​…

បច្ចេកវិទ្យា 0 Comment 3

អ្នក​ប្រើប្រាស់ iPhone ឬ iPad ប្រហែល​ជិត​ទាំងអស់​ធ្លាប់​បានឮ​អ្នក​ដទៃ​ប្រាប់ត​ៗ​គ្នា​ថា ឲ្យ​បិទ​កម្មវិធី​ដែល​ប្រើប្រាស់​រួច​លើ iPhone ឬ iPad ដើម្បី​បង្កើន​ល្បឿន និង​កាត់​បន្ថយ​ការ​ចំណាយ​ថ្ម​ទូរស័ព្ទ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ គឺ​ខុស​ទាំងស្រុង​ហើយ ។

អ្នក​ប្រើប្រាស់​ប្រហែល​គិត​ថា វា​ជា​គំនិតល្អ​មួយ​ក្នុង​ការ​បិទ​កម្មវិធី​ដែល​បាន​ប្រើប្រាស់​រួច ព្រោះ​វា​ប្រៀប​បាន​នឹង​កុំព្យូទ័រ ។ ពេល​ណា​កុំព្យូទ័រ​បើក​ដំណើរការ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​នោះ វា​នឹង​មាន​ល្បឿន​យឺត ហើយ​ប្រើប្រាស់​ថាមពល​ច្រើន ។

ប៉ុន្តែ​ប្រព័ន្ធ​ដំណើរការ​របស់​ក្រុមហ៊ុន Apple ដែល​មាន​ក្នុង iPhone និង iPad គ្មាន​លក្ខណៈ​ដូច​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ​ទេ ។ ការ​បិទ​កម្មវិធី​ទូរស័ព្ទ ឬថា​ប្លេ​ត បន្ទាប់​ពី​បាន​ប្រើប្រាស់​រួច មិន​ជួយ​ឲ្យ​ឧបករណ៍​របស់​អ្នកដំណើរ​ការ​លឿន ឬ​កាត់​បន្ថយ​ការ​អស់​ថ្ម​ទេ ។

យោង​តាម​លោក John Gruber អ្នក​បង្កើត​កម្មវិធី និង​តាមដាន Apple បាន​ឲ្យ​ដឹង​ថា វា​បង្ក​ការ​ប៉ះពាល់​ទៅ​វិញ​ទេ ។

លោក​បកស្រាយ​ថា កម្មវិធី​ទូរស័ព្ទ ឬថា​ប្លេ​ត ដែល​មិន​ប្រើប្រាស់​នោះ ត្រូវ​បាន​ផ្អាក​ដំណើរការ​ទាំងស្រុង ។ ដូច្នេះ វា​មិន​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន ឬ​ថាមពល​ទេ ខុស​ពី​កម្មវិធី​កុំព្យូទ័រ​ដែល​អ្នក​បើក​ទុក​ចោល ។

លោក​បន្ត​ថា ការ​បិទ​រួច​បើក​កម្មវិធី​ទាំងនោះ​ឡើង​វិញ​ទេ ដែល​បង្ក​ឲ្យ​ល្បឿន​ថយ​ចុះ និង​ត្រូវការ​ថាមពល​ច្រើន ។ លោក​ថា ៖ « ប្រព័ន្ធ IOS ពូកែ​បន្ត​ដំណើរការ​កម្មវិធី​ដែល​បាន​ផ្អាក​បណ្តោះអាសន្ន​ណាស់ ។ ដូច្នេះ វា​ត្រូវការ​កម្លាំង​ម៉ាស៊ីន និង​ថាមពល​តិច​ជាង​ការ​បិទ​កម្មវិធី រួច​បើក​ឡើង​វិញ ។ មិន​ត្រឹមតែ​ការ​បិទ​កម្មវិធី​មិន​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វី​ទេ តែ​វា​ក៏​មាន​ផល​ប៉ះពាល់​ផង​ដែរ ។ ថ្ម​ទូរស័ព្ទ​របស់​អ្នក​នឹង​អន់​ថយ ហើយ​អ្នក​នឹង​ចំណាយពេល​យូរ​ក្នុង​ការ​ផ្លាស់​ប្តូរ​កម្មវិធី​ដែល​ចង់​ប្រើប្រាស់ » ៕

Comments

comments

Leave a comment

Search

Back to Top