Loading...
មករដូវ​ម្តងៗ​មហា​សែន​ធុញថប់និងឈឺចាប់​ ដឹងថា​មានវិធីអ្វី​ជួយ​ឲ្យ​បាត់បានទេ?

មករដូវ​ម្តងៗ​មហា​សែន​ធុញថប់និងឈឺចាប់​ ដឹងថា​មានវិធីអ្វី​ជួយ​ឲ្យ​បាត់បានទេ?

សុខភាព 0 Comment 14

ការឈឺចាប់​ក្នុង​អំឡុង​ពេល​មក​រដូវ​ គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទូទៅ​ដែរ​ វា​បាន​រំ​ខាន​បំ​ផុត​សម្រាប់​ស្ត្រី​ភាគច្រើន​​ ខណៈ​ដែល​គ្រូពេទ្យ​ហៅ​វា​ថា “Dysmenorrhea”។

ការឈឺចាប់​នេះ​អាច​កើតឡើង​មុន​ឬ​អំឡុង​ពេល​មក​រដូវ​របស់​ស្ត្រី​។ ស្ត្រី​ដែល​មក​រដូវ​អាច​មាន​អារម្មណ៍​ថា​ឈឺចាប់​សាច់​ដុំ​នៅ​ក្រោម​ពោះ​ឬ​ខ្នង​។ ហើយ​កម្រិត​ឈឺ​របស់​វា​អាច​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ តើ​អ្នកដឹង​ទេ​? ការឈឺចាប់​នេះ​បណ្ដាល​មក​ពី​ការ​កន្ត្រាក់​នៃ​សាច់​ដុំ​នៅ​ក្នុង​ស្បូន​។ លើស​ពី​នេះ​ទៀត​ ស្ត្រី​អាច​អម​ជាមួយ​នឹង​រោគសញ្ញា​មួយ​ចំនួន​ផ្សេង​ទៀ​ត​ដូចជា​ក្អួតចង្អោរ​ បែក​ញើស​ ធី​ង​ធោង​ វិលមុខ​ ហើមពោះ​ និង​ឈឺក្បាល​ជាដើម​។

​តែ​កុំ​បារម្ភ​អី​! ការឈឺចាប់​ពេល​មក​រដូវ​គឺ​អាច​គ្រប់​គ្រង​បាន​។ ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​ចំ​នួន​អាច​ជួយ​បំ​បាត់​ការឈឺចាប់​ពេល​មក​រដូវ​បាន​ដូចជា​ថ្នាំ Paracetamol Ibuprofen ឬ naproxen​។ ដើម្បី​ទទួល​បាន​នូ​វ​ប្រសិទ្ធភាព​ល្អ អ្នក​គួរតែ​ប្រើ​ថ្នាំ​ទាំង​នេះ​ភ្លាមៗ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​មក​រដូវ​។ ហើយ​សូម​កុំ​ព្រួយ​អី ថ្នាំ​ទាំង​នេះ​មាន​សុវត្ថិភាព​និង​មិន​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ទេ ប្រសិនបើ​អ្នក​ប្រើ​មិន​លើស​ពី​៣​ថ្ងៃ​។

គ្រូពេទ្យ​​រោគ​ស្ត្រី​ជាច្រើន​ បាន​ចេញ​វេជ្ជបញ្ជា​ឱសថ​ទាំង​នេះ​ហើយ​បាន​ផ្តល់​ការ​ពិគ្រោះ​យោបល់​ខ្លះ​ដល់​អ្នក​ជំងឺ​របស់​ពួកគេ​ ដោយសារតែ​ការ​មក​រដូវ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការឈឺចាប់​ប៉ុណ្ណោះ​ទេ តែ​វា​អាច​រួម​មក​ជាមួយ​នឹង​អារម្មណ៍​តានតឹង​ផង​ដែរ​។ ជឿ​ឬ​មិន​ជឿ អារម្មណ៍​តានតឹង​ក៏​អាច​បង្កើន​ការឈឺចាប់​ក្នុង​អំឡុង​ពេល​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​។

ក្រៅពី​ទទួលទាន​ឱសថ​ខាងលើ​ហើយ មាន​វិធី​ព្យាបាល​ធម្មជាតិ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្តន៍​បាន ដូចជា​៖

  • ប្រើ​ទឹក​ក្តៅ​អ៊ុន​ដាក់​ក្នុង​ដប​ដើម្បី​ស្អំ​នៅ​លើ​ពោះ​របស់​អ្នក
  • ឬ​មុជទឹក​ក្តៅ​អ៊ុនៗ​ដែល​អាច​ជួយ​បន្ថយ​ការឈឺចាប់​របស់​អ្នក​ផងដែរ​។
  • ការស្រាវជ្រាវ​បាន​បង្ហាញ​ផងដែ​រថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ
  • ការ​ទទួលទាន​​អាហារ​ដែល​មាន​ជាតិ​វីតាមីន E, អូ​មេ​ហ្គា 3, វីតាមីន B1 (thiamine), វីតាមីន B6 និង​ម៉ាញេសូម​ក៏​អាច​ផ្ដល់​នូ​វ​ការ​ធូរ​ស្រាល​ខ្លះ​ដែរ​។​

មាន​វិធី​មួយ​ចំនួន​ផ្សេង​ទៀ​ត​ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឈឺចាប់​ពេល​មក​រដូវ​ផង​ដែរ​ដូចជា៖

  • ឈប់​ជក់បារី
  • ការកាត់បន្ថយ​ភាព​តានតឹង
  • ហាត់ប្រាណ លំ​ហាត់ប្រាណ​យូ​ហ្គា
  • ញ៉ាំ​បន្លែ​ផ្លែឈើ ក៏​ជា​វិធី​មួយ​ជួយ​ដល់​ការកាត់បន្ថយ​នៃ​អាការៈ​រោគ​ផងដែរ​។
  • អ្នក​ក៏​គួរតែ​ជៀសវាង​ការ​ទទួល​ទា​ន​ជាតិ​អាល់កុល​ ជាតិ​កាហ្វេ​អ៊ី​ន​ ជាតិ​ខ្លាញ់​ ជាតិ​ប្រៃ​និង​បង្អែម​ផ្អែម​ពេក​។

តែបើ​ក្នុង​ករណី​ដែល​អ្នក​បាន​អនុវត្ត​តាម​វិធានការ​ខាងលើ​រួចហើយ​ប៉ុន្តែ​ការឈឺចាប់​របស់​អ្នក​នៅតែ​មិន​ថយ​ចុះ​នោះ​ទេ អ្នក​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​រក​រោគវិនិច្ឆ័យ​បន្ថែម​ទៀ​ត​។​ ​សូម​ចងចាំ​ថា​ការ​មក​រដូវ​គឺជា​អំណោយ​ដ៏​ល្អ​បំផុត​ពី​ធម្មជាតិ​។ ដូច្នេះ​សូម​កុំ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ជា​នឹង​មួយ​វា​អី​។​

បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

Comments

comments

Leave a comment

Search

Back to Top