Loading...
​​តើ​ការ​ធ្វើ​គេហទំព័រ​​​សម្រាប់​អាជីវកម្ម​មួយ ​គួរ​តែ​មាន​ធាតុ​ផ្សំ​អ្វី​ខ្លះ?

​​តើ​ការ​ធ្វើ​គេហទំព័រ​​​សម្រាប់​អាជីវកម្ម​មួយ ​គួរ​តែ​មាន​ធាតុ​ផ្សំ​អ្វី​ខ្លះ?

ចំណេះដឹង, ព័តមាន 0 Comment 2

​​ការ​បង្កើត​គេហទំព័រ​សម្រាប់​អាជីវកម្ម​គឺ​ជា​រឿង​ចាំបាច់​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ព្រោះ​មនុស្ស​កំពុង​ស្ថិត​នៅ​ក្នុង​សម័យ​នៃ​ការ​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ពោល​គឺ​​ស្ទើរ​តែ​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត​គ្រប់​ៗ​គ្នា​ទៅ​ហើយ។ ​ការ​មិន​បង្កើត​គេហទំព័រ​សម្រាប់​​អាជីវកម្ម​ខ្លួន​ គឺ​ប្រៀប​បាន​នឹង​ការ​បាត់​បង់​ឱកាស​នៅ​លើ​ទីផ្សារ​ដូច្នោះ​ដែរ។

​​លោក​ ខេ​មី ​នាយក​​គ្រប់គ្រង​ទូទៅ​ EliteBiz ​បាន​លើក​ឡើង​ថា​ ការ​មាន​គេហទំព័រ (website) ​សម្រាប់​​អាជីវកម្ម​គឺ​ជា​រឿង​មិន​អាច​ខ្វះ​បាន​នោះ​ទេ​ ព្រោះ​ថា​ ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ គឺ​​មាន​​អ្នក​ប្រើ​អ៊ិនធឺណីត​​ជាង​ ​គឺ​ជិត​ ៨​លាន​នាក់​ឯណោះ​។ ​មាន​គេហទំព័រ​សម្រាប់​ក្រុមហ៊ុន​មួយ​ គឺ​ប្រៀប​បាន​នឹង​មាន​បុគ្គលិក​ម្នាក់​ចាំ​ជួយ​លក់​ផលិតផល​​ឱ្យ​អ្នក​ដូច្នោះ​ដែរ។ ​

​​ចុះ​បើ​ត្រូវ​ការ​ធ្វើ​គេហទំព័រ​ តើ​ចំណុច​អ្វី​ខ្លះ​ដែល​ក្រុមហ៊ុន​គួរ​​តែ​គិត​​ និង​ត្រូវ​ធ្វើ​ឱ្យ​បាន? លោក​ ខេ​មី ​នាយក​​គ្រប់គ្រង​ទូទៅ​ EliteBiz ​បាន​លើក​ឡើង​​នូវ​ចំណុច​សំខាន​ៗ​​ចំនួន​ ៩​យ៉ាង​ដូច្នេះ​ថា​ ៖

១) ការ​រចនា (web design)៖ ​​ការ​គិត​ទៅ​លើ​សោភ័ណភាព​គេហទំព័រ​ជា​រឿង​ចាំបាច់​មុន​ដំបូង​គេ​ ​ព្រោះ​ថា​ ​វា​ចំណុច​ទាក់ទាញ​ដល់​អតិថិជន។ ​គ្រាន់​តែ​បង្កើត​គេហទំព័រ​មក ហើយ​មិន​បាន​ពិចារណា​ទៅ​លើ​​ការ​រចនា​នោះ​ទេ​ ​ជា​​ពិសេស​គឺ​ដាក់​រូបភាព​ធំ​ដូច​ជា​ slideshow ​ការ​ដាក់​អក្សរ ការ​បង្កើត​កម្មន្តសាល​រូបភាព (gallery) ជា​ដើម​គឺ​ត្រូវ​គិត​ទៅ​លើ​សោភ័ណភាព​មុន​គេ​តែ​ម្ដង។

២) ការ​​សរសេរ​ខ្លឹមសារ​ ​ឬ​​មាតិកា (content) សម្រាប់​អាជីវកម្ម៖ ​បើ​គ្រាន់​តែ​រចនា​ស្អាត​ អ្នក​គ្មាន​សិល្បៈ​ក្នុង​ការ​សរសេរ​​​ខ្លឹមសារ​ ឬ​មាតិកា​សម្រាប់​​ដាក់​នៅ​លើ​គេហទំព័រ​នោះ​ គឺ​កាន់​តែ​ធ្វើ​ឱ្យ​វែប​សាយ​គ្មាន​ប្រយោជន៍។ ការ​ផលិត​ខ្លឹមសារ គឺ​ត្រូវ​តែ​មាន​សិល្បៈ​ ​ពោល​គឺ​ត្រូវ​តែ​​សរសេរ​ឱ្យ​បាន​ទាក់ទាញ​ដល់​អ្នក​ចូល​​អាន។ ​អ្វី​ដែល​ពិសេស​នោះ​គឺ​មិន​ត្រឹម​តែ​ទាក់ទាញ​នោះ​ទេ​ ប៉ុន្តែ ត្រូវ​តែ​មាន​របៀប​រៀប​រយ​ និង​ខ្លឹមសារ​ច្បាស់​លាស់​ថែម​ទៀត​ផង។

៣) ​ការ​ជ្រើស​រើស​ Hosting ៖ ក្រុមហ៊ុន​ភាគ​ច្រើន​នៅ​​​ប្រទេស​កម្ពុជា​ គឺ​ទិញ​សេវាកម្ម​ server ឬ​ hosting ពី​ក្រៅ​ប្រទេស​មក។ ​វា​មិន​អាក្រក់​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ល្បឿន​ ហើយ​និង​​ការ​ថែទាំ​ក្នុង​ករណី​មាន​បញ្ហា​ គឺ​ប្រាកដ​ជា​ពិបាក​ដោយ​សារ​តែ​ក្រុមហ៊ុន​មាន​ server នៅ​ឆ្ងាយ។ ​ដូច្នោះ​បើ​លោក​អ្នក​ គួរ​តែ​ព្យាយាម​ស្វែង​រក​ដៃគូ​ក្នុង​ស្រុក​ដើម្បី​ទិញ​យក​សេវាកម្ម​មក​ប្រើ​ប្រាស់​ និង​ធានា​បាន​នូវ​និរន្តរភាព​អាជីវកម្ម​របស់​អ្នក។

៤) ​ដោយ​ឡែក​ បើ​និយាយ​ពី​ការ​ជ្រើសរើស​​​ឈ្មោះ​វិញ គឺ​ពិត​ជា​សំខាន់៖ ​លោក​អ្នក​មិន​គួរ​ជ្រើស​រើស​ឈ្មោះ​ដែល​វែង​ ​ដែល​ធ្វើ​ឱ្យ​ពិបាក​អាន​ ​និង​ពិបាក​ចាំ​នោះ​ទេ។ ​ឈ្មោះ​ដែល​ត្រូវ​ទិញ​គឺ​គួរ​តែ​មាន​​អត្ថន័យ​ត្រឹម​ត្រូវ និង​ជា​ពិសេស​នោះ​គឺ​ខ្លី​ថែម​ទៀត។ ​បើ​លោក​​អ្នក​ចង់​បាន​ .com.kh វិញ​គឺ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​​យូរ​បន្តិច​ព្រោះ​ថា​ ត្រូវ​រៀប​ចំ​ឯកសារ​ដាក់​​ទៅ​ក្រសួង​ទូរគមនាគមន៍។ ​

៥) ​បញ្ហា​ត្រង់​ចំណុច​មួយ​គឺ​​​​ម្ចាស់​អាជីវកម្ម​ភាគ​ច្រើន​មិន​យល់​ពី​ការ​ធ្វើ​គេហទំព័រ​បាន​ច្បាស់​នោះ​ទេ​ ពោល​គឺ​អ្នក​ខ្លះ​គិត​ថា​ ឱ្យ​​តែ​មាន​គេហទំព័រ​គឺ​គ្រាប់​គ្រាន់​ហើយ ​ប៉ុន្តែ​រឿង​ពិត​ដែល​សំខាន់​​មួយ​ទៀត​នោះ​គឺ​ ការ​​ប្រើ​ពាក្យ​ជំនួយ​​ក្នុង​ការ​ស្វែង​រក​ ដូច​ជា​ Keywords​ និង​ SEO​។ ​គន្លឹះ​ទាំង​ពីរ​​នេះ​មាន​ប្រយោជន៍​ដល់​ការ​ទាញ​​ traffic បាន​មួយ​ចំណែក​ធំ​ព្រោះ​ថា​ នៅ​ពេល​ដែល​យើង​ដាក់​ keyword និងSEO ​ត្រូវ​នោះ​ នៅ​ពេល​គេ​ search ​គេ​នឹង​ឆាប់​រក​ឃើញ​ជា​មិន​ខាន។

៦) ​ការ​បង្កើត​មុខងារ​តភ្ជាប់​ជា​មួយ​នឹង​បណ្ដាញ​សង្គម៖ ជា​តួនាទី​សំខាន់​មួយ​នៃ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ធ្វើ​គេហទំព័រ​ព្រោះ​ថា​ ​ប្រសិន​បើ​​មិន​រក​ទីតាំង​ និង​​បំពាក់​មុខងារ​ទាំង​អស់​នោះ​ទេ​ គឺ​ច្បាស់​ណាស់​ថា​ ​វា​នឹង​មិន​អាច​ជួយ​ទាញ​ traffic ដែល​អាច​ធ្វើ​ឱ្យ​មាន​មនុស្ស​ច្រើន​ស្គាល់​សេវាកម្ម​ និង​ទំនិញ​របស់​អ្នក​នោះ​ទេ។

៧) ​Coding៖ នេះ​ជា​បញ្ហា​ធំ​ជាង​គេង​បំផុត​ព្រោះ​អតិថិជន​ភាគ​ច្រើន​មិន​អាច​ដឹង​ថា​ ​code ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​រឿង​មួយ​គឺ​ថា​ លោក​អ្នក​ត្រូវ​ជ្រើស​រើស​ក្រុមហ៊ុន​ដែល​មាន​បទ​ពិសោធន៍​ធ្វើ​គេហទំព័រ​ជា​ច្រើន​ និង​មាន​ឈ្មោះ​គួរសម។ ​ការ​សរសេរ​ code រញ៉េរញ៉ៃ​ និង​ធ្វើ​គេហទំព័រ​យឺត​ និង​មិន​ដំណើរការ​បាន​ល្អ​នោះ​ទេ។

៨) ​ ​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ដើម្បី​ធ្វើ​តភ្ជាប់​មក​កាន់​គេហទំព័រ៖ ​នេះ​ជា​ឯកទេស​មួយ​ដែល​ក្រុមហ៊ុន​ធ្វើ​​គេហទំព័រ​មាន​លទ្ធភាព​ត្រូវ​​ធ្វើ​ application ទាំង​នៅ​លើ​ android និង iOS ឱ្យ​បាន។ ​បើ​គួរ​លោក​អ្នក​គួរ​តែ​ធ្វើ​​ដែរ​ ព្រោះ​វា​អាច​ជួយ​លោក​អ្នក​បាន​ថែម​មួយ​កម្រិត​ទៀត​ព្រោះ​ថា​ នៅ​កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ច្រើន​។

៩) ដាក់​រូបថត​ស្អាត បើ​​អាច​ប្រើ​រូបថត​​ដែល​ថត​ពិត​ៗ​ដើម្បី​ឱ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​មួយ​កម្រិត​ថែម​ទៀត។

Comments

comments

Leave a comment

Search

Back to Top