Loading...
បើ​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ប្រកប​ដោយ​ឥទ្ធិពល​ត្រូវ​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​ទាំង ៤ នេះ​

បើ​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ប្រកប​ដោយ​ឥទ្ធិពល​ត្រូវ​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​ទាំង ៤ នេះ​

ចំណេះដឹង 0 Comment 6

១) ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​សម្រេច​ចិត្ត​ខុស ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​មួយ​រូប​ អ្នក​ប្រាកដ​ជា​ត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​សម្រេច​ចិត្ត​នានា ដែល​ក្នុង​នោះ​មាន​ការ​សម្រេច​ចិត្ត​ធំៗ​ក្នុង​វិស័យ​អាជីវកម្ម ដូចជា​ការ​ជ្រើសរើស​ដៃគូ​វិនិយោគ ការ​បង្កើត​យុទ្ធនាការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ទីផ្សារ​ជា​ដើម។ នៅ​ពេល​ដែល​អ្នក​ប្រឈម​មុខ​ជាមួយ​ការ​សម្រេច​ចិត្ត​ជា​ចម្រើន​ អាច​ធ្វើ​ឲ្យ​អ្នក មាន​ភាព​ស្រពិចស្រពិល​ និង បង្ក​អារម្មណ៍​ស្មុគស្មាញ​ជា​ដើម។ ហេតុ​ដូច​នេះ​នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​នៅ​ដំណាក់​កាល​ក្រោយ​ទៀត​ អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស​ណា​មួយ​ ក្នុង​អាជីវកម្ម​របស់​ខ្លួន​ ដូច្នេះ​ភាព​ភ័យ​ខ្លាច​ទាំង​នេះ​អាច​បង្ក​ឲ្យ​អ្នក​ មាន​ការ​ពន្យារ​ពេល​នៃ​ការ​សម្រេច​ចិត្ត​ណា​មួយ​ ហេតុ​នេះ​ហើយ​អ្នក​មិន​គួរ​ឲ្យ​ភាព​ភ័យ​ខ្លាច​ទាំង​នេះ​មក​គ្រប់​គ្រង​អ្នក​ឡើយ។ អ្នក​ត្រូវ​ចាំ​ថា​ ទោះ​បី​ជា​មេដឹកនាំ​ល្អ​ប៉ុណ្ណា​ក៏​ដោយ​ ក៏​មាន​ការ​សម្រេច​ចិត្ត​ខុស​ជា​រឿយៗ​ដែរ ជា​សរុប​មក​ការ​មិន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ព្រោះ​ខ្លាច​ខុស គឺ​ជា​សកម្មភាព​បរាជ័យ​រួច​ទៅ​ហើយ។

២) ភ័យ​ខ្លាច​ការ​រិះ​គន់​ពី​អ្នក​ដទៃ ចំពោះ​វិធី​ដែល​អ្នក​កំពុង​ធ្វើ ក្នុង​នាម​ជា​មេដឹកនាំ​មួយ​រូប អ្នក​មាន​ន័យ​ថា​អ្នក​កំពុង​មាន​វិធីសាស្ត្រ​មួយ​ផ្ទាល់​ខ្លួន​អ្នក​ដើម​ដឹកនាំ​ការងារ លើ​មនុស្ស​ដទៃ។ ដូច្នេះ​គ្មាន​នរណា​ម្នាក់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​បាន​ទេ​ថា វិធី​ដែល​អ្នក​កំពុង​ធ្វើ​ខុស​ឬ ក៏​ត្រូវ ប្រសិន​បើ​អ្នក​មាន​ភាព​ភ័យ​ខ្លាច​គេ​រិះ​គន់​វិធី​ដែល​អ្នក​ធ្វើ អាច​នាំ​ឲ្យ​អ្នក​ក្លាយ​ជា​មេដឹកនាំ​មួយ​រូប ធ្វើ​តាម​អ្វី​ដែល​មនុស្ស​ដទៃ​គិត ច្រើន​ជាង​ធ្វើ​អ្វី​ដែល​ជា​វិធី​សាស្ត្រ​របស់​ខ្លួន​ឯង។ ហេតុ​ដូច្នេះ​សូម​អ្នក​កុំ​ខ្វល់​ពី​ការ​និយាយ​ពី​សំណាក់​មនុស្ស​ដទៃ សំខាន់​ត្រូវ​ជ្រើសរើស​ វិធី​មួយ​ដែល​សាក​សម​ជាមួយ​អ្នក ដោយ​មិន​ត្រូវ​ឲ្យ​មនុស្ស​ដែល​ស្អប់​អ្នក​ មក​រំខាន​ចក្ខុវិស័យ​របស់​អ្នក​ឡើយ។

៣) ភ័យ​ខ្លាច​ចំពោះ​ការ​ទទួល​ខុស​ត្រូវ ពេល​ណា​ដែល​អ្នក​ធ្វើ​ការ​សម្រេច​ធ្វើ​អ្វី​មួយ អ្នក​ត្រូវ​ចូល​រួម​ក្នុង​សកម្មភាព​នោះ​ឲ្យ​បាន​ច្រើន និង​ធ្វើ​ការ​ដឹក​នាំ​តាម​អ្វី​ដែល​អ្នក​កំណត់ ដោយ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ ជា​មនុស្ស​មាន​ភាព​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​ រាល់​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ។ គ្រប់​មេដឹកនាំ​ទាំង​អស់ តែង​តែ​មាន​បទពិសោធន៍​ជោគជ័យ និង បទ​ពិសោធន៍​បរាជ័យ ដូច្នេះ​ការ​ព្យាយាម ផ្តោត​សំខាន់ ទៅ លើ​គុណ​តម្លៃ​របស់​ក្រុម ហើយ​ជំរុញ​ទឹក​ចិត្ត​ពី​ក្រោយ​គឺ​ជា​សកម្មភាព​មួយ​ដ៏​ល្អ ច្រើន​ជាង​ការ ស្តី​បន្ទោស​ខ្លួន​ឯង និង ស្តី​បន្ទោស​ដល់​ក្រុម​ទាំង​មូល។

៤) ភ័យ​ខ្លាច​ចំពោះ​ ភាព​បរាជ័យ​ដែល​កើត​មាន​ឡើង​ឥត​ឈប់​ឈរ​ក្នុង​ជីវិត

អ្នក​ត្រូវ​ចាំ​ថា​ភាព​បរាជ័យ គ្មាន​ទី​បញ្ចប់​នោះ​ទេ ក្នុង​ជីវិត​មនុស្ស សម្រាប់​សហគ្រិន​ភាគ​ច្រើន​ ភាព​បរាជ័យ គឺ​ជា​រឿង​សំខាន់ មួយ​នៃ​ការ​ចាប់​ផ្តើម​ដំណើរ​ជីវិត​របស់​ពួក​គេ។ ប្រសិន​បើ​អ្នក​បរាជ័យ​ក្នុង​អាជីវកម្ម​លើក​ទីមួយ មិន​មែន​អ្នក​គ្មាន​ឱកាស​លើក​ក្រោយ​ទៀត​នោះ​ទេ អ្នក​នៅ​មាន​ឱកាស​ច្រើន​បែប​ផ្សេង​ទៀត​ដើម្បី​ទទួល​ជោគជ័យ។

Comments

comments

Leave a comment

Search

Back to Top