Loading...
ឃាត់ខ្លួនស្រ្តីយួនម្នាក់រុញរទេះលក់បង្អែមតាមភូមិផងលក់ថ្នាំញៀនផង

ឃាត់ខ្លួនស្រ្តីយួនម្នាក់រុញរទេះលក់បង្អែមតាមភូមិផងលក់ថ្នាំញៀនផង

ព័តមាន 0 Comment 7

កណ្តាល ៖ ប៉ូលិសស្រុកពញាឮបានឃាត់ខ្លួនស្រ្តីយួនម្នាក់ រួមជាមួយថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ត្រូវបានដកហូតនាថ្ងៃទី០៩ សីហា ២០១៧ វេលា ម៉ោង៤ និង១២នាទី នៅចំណុច ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ង្វៀង ធីសាវ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិយួន មុខរបរ លក់បង្អែម ទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាមេតំហ្វេមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច និងទូរស័ព្ទដៃ០១គ្រឿងម៉ាក Nokia អិនចុចពិល។

​ប៉ូលិសបន្តថា ដំបូងកម្លាំងផ្នែកជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើ ដោយលក់ជារូបភាពជាអ្នកលក់បង្អែមអូសរទេះតាមភូមិបន្ទាប់មកកម្លាំងប៉ូលិសបានសហការជាមួយកម្លាំងប៉ុស្តិ៍កំពង់លួងចុះទៅបង្ក្រាបឆែកឆេរនិងខ្លួនបានវត្ថុតាងដូចខាងលើបញ្ជូនមកអធិការដ្ឋានស្រុកពញាឮ  ដើម្បីបន្តធ្វើការសាកសួរក្រោយពីការសួររួច។

​ជនសង្ស័យសារភាពថាខ្លួនបានទិញថ្នាំពីស្វាយប៉ាក រាជធានីភ្នំពេញ ក្នុងមួយកញ្ចប់តូចតម្លៃចាប់ពីចំនួន ១០.០០០ រៀលឡើងទៅ ដើម្បីយកមកលក់បន្ត៕

Comments

comments

Leave a comment

Search

Back to Top