Loading...
សណ្តែកខៀវផ្តល់អត្ថប្រយោជន៍ដល់សុខភាពដល់ម្លឹង អត់ដឹងទាល់តែសោះ!!!

សណ្តែកខៀវផ្តល់អត្ថប្រយោជន៍ដល់សុខភាពដល់ម្លឹង អត់ដឹងទាល់តែសោះ!!!

សុខភាព 0 Comment 6

សណ្ដែកខៀវ គឺជាសណ្ដែកដែលគេយកទៅធ្វើជាបង្អែម និងភេសជ្ជៈដ៏មានប្រជាប្រិយមួយ។ វាមានជាតិសរសៃ និងប្រូតេអ៊ីនខ្ពស់ ជួយអ្នកមិនឃ្លាន និងងាយស្រួលសម្រកទម្ងន់។

ជាតិសរសៃរបស់គឺមានប្រយោជន៍ណាស់សម្រាប់សុខភាព ហើយមានមូលហេតុ ៥ ដែលអ្នកគួរពិសាវារាល់ថ្ងៃ។

១. ជួយសម្រកទម្ងន់ ៖ ប្រសិនបើអ្នកចង់គ្រប់គ្រងចំណង់អាហាររបស់អ្នក សណ្ដែកខៀវគឺជាជម្រើសអាហារល្អបំផុតសម្រាប់សម្រកទម្ងន់។ ព្រោះជាតិសរសៃនិងប្រូតេអ៊ីនគ្រប់គ្រងការឃ្លានរបស់អ្នកបាន។

២. ជួយឱ្យពោះវៀនដើរស្រួល ៖ ឧស្សាហ៍ទល់លាមក? លែងជាបញ្ហាហើយ បរិភោគ ២០ ទៅ ៣០ ក្រាមរាល់ថ្ងៃគឺលែងមានបញ្ហាហើយ។

៣. គ្រប់គ្រងជាតិកូឡេស្ដេរ៉ុលក្នុងឈាម ៖ ដោយសារជាតិសរសៃដ៏អស្ចារ្យរបស់សណ្ដែកខៀវ ជាតិកូឡេស្ដេរ៉ុលក្នុងឈាមរបស់អ្នកនឹងមិនមានឡើយ។

៤. គ្រប់គ្រងជាតិស្ករក្នុងឈាម ៖ ចាប់ផ្ដើមបរិភោគសណ្ដែកខៀវពេលនេះ ជំងឺទឹកនោមផ្អែមប្រភេទ ១ ឬ ២ នឹងមិនកើតមានឡើយ ដោយសារតែសណ្ដែកខៀវជួយគ្រប់គ្រងជាតិមិនឱ្យឡើងខ្ពស់ក្នុងឈាម។

៥. ជំរុញសុខភាពគ្រាប់ឈាម ៖ ជាតិដែកគឺជាផ្នែកមួយនៃសារធាតុ Hemoglobin ដែលជាប្រូតេអ៊ីននៅក្នុងគ្រាប់ឈាមក្រហម។ ដោយគ្មានជាតិដែកគ្រប់គ្រាន់ សារធាតុ Hemoglobin នឹងរងគ្រោះ។ សំណាងល្អ សណ្ដែកខៀវសម្បូរទៅដោយជាតិដែក។ អ្នកបរិភោគត្រឹមតែកន្លះកែវនៃសណ្ដែកខៀវ វាស្មើនឹងបរិភោគសាច់គោ ១ ខាំឯណោះ៕

 

 

Comments

comments

Leave a comment

Search

Back to Top