Loading...
អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មួយ​ដែល​និយាយ​ទូរស័ព្ទ​មួយថ្ងៃ ៦ ម៉ោង​បាន​ស្លាប់​ហើយ ព្រោះតែ​វិទ្យុសកម្ម​បង្ក​មហារីក​ខួរក្បាល​

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មួយ​ដែល​និយាយ​ទូរស័ព្ទ​មួយថ្ងៃ ៦ ម៉ោង​បាន​ស្លាប់​ហើយ ព្រោះតែ​វិទ្យុសកម្ម​បង្ក​មហារីក​ខួរក្បាល​

ចំណេះដឹង, ព័តមាន, សុខភាព 6 Comments 3

​អ្នកជំនួញ​ម្នាក់ ដែល​អះអាងថា​ប្រើប្រាស់​ទូរស័ព្ទ​រយៈពេល ៦ ម៉ោង​ក្នុង​មួយថ្ងៃ​ធ្វើឱ្យ​គាត់​កើត​ជំងឺមហារីក​នោះ ឥឡូវ​បាន​ស្លាប់​ហើយ​នៅ​អាយុ ៤៤ ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែឧសភា ឆ្នាំ ២០១៦​។ នេះ​បើ​យោងតាម​ប្រភព​វេ​ប​សាយ​ដេលី​មែ​ល​របស់​អង់គ្លេស​។

​    ​លោក Ian Phillips បាន​ចំណាយពេល​ខែ​ចុងក្រោយ​របស់គាត់​ដើម្បី​ក្រើនរំលឹក​អំពី​ហានិភ័យ​នៃ​ការប៉ះពាល់​ជាតិ​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​រយៈពេល​យូរ​។

​    ​ក្រោយពី​បាន​ទៅ​មន្ទីរពេទ្យ​ជាមួយនឹង​អាកា​រៈ​ឈឺក្បាល​ខ្លាំង គាត់​ក៏​ទទួលបាន​ដំណឹង​រន្ធត់ចិត្ត​ឥតឧបមា​មក​ថា​គាត់​មាន​ដុំ​សាច់​ប៉ុន​ក្រូចឆ្មា​មួយ​ដុំ​នៅក្នុង​ខួរក្បាល និង​មាន​ពេល​រស់​តែ​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

​     លោក Phillips បាន​និយាយថា ជំងឺមហារីក​នេះ​បង្កឡើង​ដោយ​ការប្រើប្រាស់​ទូរស័ព្ទ​រយៈ​ពេល​យូរ ព្រោះ​ក្នុងនាម​ជា​អ្នកចាត់ការ​ផ្នែក​ប្រតិបត្តិការ​សម្រាប់​ក្រុមហ៊ុន​ធំ​មួយ​គាត់​ត្រូវ​ចំណាយពេល​ច្រើនជាង ១០០ ម៉ោង​ក្នុង​មួយខែ​ដើម្បី​តេ​ទូរស័ព្ទ​។

​    ​ថ្លែង​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៥ គាត់​បាន​និយាយថា “​ត្រចៀក​ខ្ញុំ​ឡើង​ក្រហម នៅពេល​ចេញពី​ធ្វើការ​ម្តងៗ​។ ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​ថា​វា​បាន​ប៉ះពាល់​អ្វីខ្លះ​ចំពោះ​ខួរក្បាល​របស់ខ្ញុំ​ទេ​”​។

​    ​ក្រៅពី​ទទួល​ការព្យាបាល​តាមរយៈ​វិធីសាស្ត្រ​គីមី និង​ការព្យាបាល​តាម​វិធីសាស្ត្រ​វិទ្យុសកម្ម​ដើម្បី​ព្យាបាល​ជំងឺមហារីក​ខួរក្បាល គាត់​ក៏បាន​ផឹកថ្នាំ​ផ្សេង ប្តូរ​របប​អាហារ និង​ហាត់ប្រាណ​ទៀងទាត់​ផងដែរ​។

​    ​ក្នុង​ប៉ុន្មាន​ខែ​មុន​គាត់​ស្លាប់ គាត់​ក៏បាន​បើក​យុទ្ធនាការ​មួយ​ដើម្បី​ក្រើនរំលឹក​អំពី​ហានិភ័យ​នៃ​ការប្រើប្រាស់​ទូរស័ព្ទ ដែល​លោក​និយាយថា​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​កុមារ​។

​    ​លោក Phillips អតីត​អ្នកលេង​កីឡា​រ៉ា​ក់​ប៊ី​ផងដែរ​នោះ បាន​និយាយថា “​ខ្ញុំ​បាន​ចំណាយពេល​ធ្វើការ​ពេញ​មួយជីវិត​ដោយ​ការនិយាយ​ទូរស័ព្ទ​។ ជួនកាល​ថ្ងៃ​ខ្លះ​ខ្ញុំ​តេ​ប្រជុំ​តាម​ទូរស័ព្ទ​ដល់​ទៅ​ពីរ​ម៉ោង​ឯណោះ​”​។

​    ​ចាប់តាំងពី​ការស្លាប់​របស់គាត់​មក គ្រួសារ​របស់គាត់​មក​ពី​ទីក្រុង Caerphilly នៃ​វែ​ល​ភាគ​ខាងជើង​បានទទួល​ការរំលែក​ទុក្ខ​ជុំវិញ​ពិភពលោក​។

​    ​លោក Phillips បាន​រៃអង្គាសប្រាក់​បាន​រាប់ម៉ឺន​ដុល្លារ​សម្រាប់​អង្គការ​សប្បុរសធម៌​ផ្នែក​ជំងឺមហារីក​ខួរក្បាល និង​ទទួលបាន​ការគាំទ្រ​ពី​តារាបាល់ទាត់​របស់ Arsenal គឺ​កីឡាករ Aaron Ramsey និង​ជម្រើសជាតិ​រ៉ា​ក់​ប៊ី​របស់​វែ​ល គឺ​កីឡាករ Jonathan Davies និង Rhys Priestland៕

Comments

comments

6 Comments

  1. 426274 141342Ill proper away grasp your rss feed as I cant in discovering your email subscription hyperlink or e-newsletter service. Do youve any? Please let me comprehend so that I might subscribe. Thanks. 389377

  2. Wedding Organizers in Hyderabad November 19, 2017 at 9:01 am

    345865 636078Hello DropshipDragon provides dropping for quality, affordable products direct from China to your customers. Perfect for eBay sellers and website owners alike! 963935

  3. satta matka December 1, 2017 at 12:29 pm

    852399 311492I quite delighted to find this web internet site on bing, just what I was searching for : D besides saved to bookmarks . 176703

  4. iraq Seo December 7, 2017 at 11:25 pm

    343823 998101Thank you a whole lot for sharing this with all individuals you actually recognize what youre speaking about! Bookmarked. Please in addition speak more than with my web internet site =). We could have a hyperlink alternate arrangement among us! 629820

  5. Aws Alkhazraji December 11, 2017 at 11:06 pm

    340616 656706cleaning supplies ought to have earth friendly organic ingredients so that they do not harm the environment 119593

Leave a comment

Search

Back to Top