បើអ្នកមានបញ្ហាឡើងជាតិអាស៊ីត គួរសាកល្បងជាមួយរូបមន្តមួយនេះ

បើអ្នកមានបញ្ហាឡើងជាតិអាស៊ីត គួរសាកល្បងជាមួយរូបមន្តមួយនេះ

សុខភាព 0 Comment 2

តើអ្នកមានបញ្ហាជាមួយនឹង ការឡើងជាតិមែនទេ? ចង់ធ្វើការបញ្ចុះជាតិអាស៊ីតដែរទេ? សូមសាកល្បងជាមួយវិធិខាងក្រោមនេះ។

ទឹកត្រសក់គឺមានប្រយោជន៍សុខភាពលេខមួយ។ វាមានលទ្ធភាពក្នុងការបញ្ចុះកំដៅក្នុងរាងកាយ ហើយវាមាន alkalizing ដ៏ត្រឹមត្រូវដែលអាចបំបាត់ជាតិអាស៊ីតពីក្នុងសន្លាក់បានយ៉ាងមានប្រសិទ្ធភាព។

លើសពីនេះទៀត, ឃិនឆាយ និង ខ្ញីមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការរលាកបានយ៉ាងត្រឹមត្រូវ ហេតុនេះហើយទើបការរួមបញ្ជូលគ្នានេះអាចបន្ថយការរលាកបាន។

គួរបញ្ជាក់ផងដែរថា, នៅពេលដែលអ្នកផឹកទឹកនេះរួច អ្នកប្រហែលជាមានអារម្មណ៍ថាឈឺតិចតួច។ តែនេះជាសញ្ញាដែលប្រាប់ថាវាមានប្រសិទ្ធ។

ខាងក្រោមនេះជាគ្រឿងផ្សំ៖
– ក្រូចឆ្មារ ១ ចំណិត
– ខ្ញីខ្ចី ១ ដុំ
– ត្រសក់មួយផ្លែ (រើសយកអាធំបន្តិច)
– ឃិនឆាយ ២ ដើម

វិធីធ្វើ៖
– ជាដំបូងអ្នកត្រូវលាងគ្រឿងផ្សំខាងលើអោយបានស្អាតល្អជាមុនសិន។ ចិតឃិនឆា និង ត្រសក់ជាចំណិតៗ។ ពុះក្រូចឆ្មារមួយចំហៀង ហើយចិតខ្ញីជាបន្ទះៗ។
– លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា កិនយកទឹកផឹក។ ផឹកវា ១ ទៅ ២ដងក្នុង ១ ថ្ងៃ រហូតទាល់តែអ្នកមានអារម្មណ៍ថាធូរស្រាល៕

loading...

Comments

comments

Search

Back to Top