Loading...
តើ ​ថ្ងៃចូលឆ្នាំខ្មែរខាងមុខ​​នេះ ចេកមួយ​ស្និត​ប៉ុន្មាន​?

តើ ​ថ្ងៃចូលឆ្នាំខ្មែរខាងមុខ​​នេះ ចេកមួយ​ស្និត​ប៉ុន្មាន​?

ចំណេះដឹង, ព័តមាន 0 Comment 3

​យើងដឹងហើយថា ផ្លែ​ចេកគឺមានសារ​ប្រយោជន៍​ច្រើន​ សម្រាប់​ពលរដ្ឋ​ខ្មែរ​យើង ដែល​​អាច​​យក​​វា​ទៅ​ធ្វើជា​បង្អែម វេច​​នំ​អន្សម ​ឬក៏​យក​ធ្វើ​ជា​សំណែន​​ក្នុងពិធី​បុណ្យ​ផ្សេងៗ ដែល​​​​ប្រជាជន​ខ្មែរ​​គ្រប់​ស្រទាប់វណ្ណៈនិយម​​ យក​ផ្លែចេក​​ទៅប្រើ​​ប្រាស់​នោះ​ ។

ជាក់ស្តែង ​​​​នៅ​ថ្ងៃ​​បុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ​​ខាងមុខ​​នេះ ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរកា ព្រះ​នាម «កិ​មិ​រា​ទេវី» ​ទ្រង់​​នឹង​សោយ «​ចេកណាំវ៉ា ​ឬ​ចេក​ទឹក» ​។ ដូច្នេះ តើចេក​អាច​មានគ្រប់តាមតម្រូវការដែរឬទេ ហើយចំពោះតម្លៃវិញ​យ៉ាងណាដែរ?

ជួប​​​ជាមួយ​កសិករ​ម្នាក់ ឈ្មោះ​ស្រុិន តាក់​ ភេទប្រុស ​អាយុ​៥២ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ​ ​ស្រុក​កៀនស្វាយ​ ​ខេត្ត​កណ្តាល​​បាន​​រៀបរាប់​ថា ការ​ដាំចេក​ណាំវ៉ានេះ គឺមានភាព​​ស្រួលណាស់ ​​ត្រឹមរយៈ​ពេល​តែ​ជាង​មួយ​ឆ្នាំ​ ​នឹងបាន​​ផល​យក​​​លក់​ទៅ​ហើយ ។ ​​ឈ្មួញដែល​​ចុះ​មក​ទិញ​ដល់​ចំការ​ ​គឺលក់​តម្លៃ​​​មួយ​ស្និត​១៥០០រៀល ​ទៅ​២០០០រៀល ឬដល់២៥០០រៀលដែរ តែ​​បើ​ម៉ៅ​ទាំង​​​​ស្ទង​ គឺតម្លៃ១២០០០រៀល ​ទៅ​១៥០០០រៀល ​ហើយ​​បើជិតដល់ថ្ងៃពិធីបុណ្យផ្សេង គឺឡើង​ថ្លៃជាងនេះ​បន្តិច ។​

​ចំពោះ​​​អាជីវករ​លក់​ចេ​ក​​នៅ​ក្នុង​ផ្សារ​គគីរ​ធំ​ ​ក៏​បាន​ឱ្យដឹងដែរ​ថា​ ពួក​គាត់​បាន​លក់​ចេកណាំវ៉ា​​​ក្នុង​ផ្សារ​នេះ​៤ ទៅ​៥ឆ្នាំ​​ហើយ មាន​ទាំង​​​ចេកដាំខ្លួន​ឯង​ និង​ចេកនាំចូលពី​​គេ​​ ​។​ គាត់​​​បន្តថា ចំពោះ​​តម្លៃ​វិញ ​ថ្ងៃ​ធម្មតា​​​មួយ​ស្និត​តម្លៃ២៥០០​រៀល ទៅ​៣៥០០រៀល ។ ​ហើយ​បើ​ចំ​ថ្ងៃ​សីល ឬ​​​​នៅ​ថ្ងៃ​បុណ្យ​​​ធំ​ៗដូចជាចូលឆ្នាំនោះ គឺ​​លក់​​​តម្លៃ​​៤ពាន់​រៀល ​ទៅ​៥ពាន់​​រៀល​​​​​​​។ ​

ដោយឡែក អាជីវករលក់ចេក​​នៅ​​រាជធានីភ្នំពេញ​បាន​ឱ្យ​ដឹង​ដែរថា ​ចេកខ្មែរយើង​មិន​សូវមាន​ទេ ហើយបើមាន​ក៏ថ្លៃ​ដែរ ​តែ​ភាគ​​ច្រើន គឺ​ចេក​នាំចូលពីប្រទេសវៀត​​ណាម​​ហើយ​ ។

 

Comments

comments

Search

Back to Top