Loading...
អបអរ​សាទរ! កម្មការិនី​ពេល​សម្រាល​កូន​នឹង​ត្រូវ​ទទួល​ប្រាក់​ឈ្នួល ១២០% រយៈ​ពេល ៣​ខែ

អបអរ​សាទរ! កម្មការិនី​ពេល​សម្រាល​កូន​នឹង​ត្រូវ​ទទួល​ប្រាក់​ឈ្នួល ១២០% រយៈ​ពេល ៣​ខែ

ព័តមាន 0 Comment 3

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា កម្មការិនី​នឹង​ត្រូវ​ទទួល​បាន​ប្រាក់​បៀវត្ស​ពេល​សម្រាល​កូន រយៈ​ពេល​៣​ខែ​ពេញ ហើយ​កាន់​តែ​ពិសេស​នោះ គឺ​ទទួល​បាន ១២០%។

ទន្ទឹម​​នឹង​នោះ​ដែរ​ សម្ដេច ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​និយោជក​​នៅតាម​រោង​ចក្រ​ទូទាំង​ប្រទេស ​ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មការិនី ​ដែល​មាន​ផ្ទៃ​ពោះ​បាន​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ឱ្យ​បាន​ទៀង​ទាត់ ។

បន្ថែម​លើ​ពី​នេះ​ទៀត សម្ដេច​នាយក​រដ្ឋ​មន្រ្តី បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១៩ កម្មករ​កម្មការិនី​ទាំង​អស់ ត្រូវ​តែ​មាន​របប​សោធន​និវត្ត​ឱ្យ​បាន​ខាន​តែ​បាន ដូច​មន្ត្រី​រាជការ​ដែរ។ សម្ដេច​លើក​ឡើង​ថា នៅ​មន្ត្រី​រាជការ​នៅ​ពេល​ចូល​និវត្ត​មាន​ប្រាក់​សោធន​និវត្ត ចំណែក​ឯ​កម្មករ​កម្មការិនី នៅ​ពេល​ធ្វើ​ការ​លែង​កើត​ក៏​ត្រូវ​មាន​ប្រាក់​ឧបត្ថម្ភ​ដែរ៕

 

Comments

comments

Leave a comment

Search

Back to Top