Loading...
អាហារល្អផុតលេខរកឯណាទៀត!!! ពិសាខ្ទឹមស ២ឬ៣ កំពឹសរាល់ថ្ងៃ លែងបារម្ភរឿងលើសឈាម កើតជំងឺបេះដូង ខ្លាញ់រុំសរសៃឈាម ជំងឺទឹកនោមផ្អែម…

អាហារល្អផុតលេខរកឯណាទៀត!!! ពិសាខ្ទឹមស ២ឬ៣ កំពឹសរាល់ថ្ងៃ លែងបារម្ភរឿងលើសឈាម កើតជំងឺបេះដូង ខ្លាញ់រុំសរសៃឈាម ជំងឺទឹកនោមផ្អែម…

ចំណេះដឹង, សុខភាព 0 Comment 3

នៅពេលនិយាយដល់ការគ្រប់គ្រងសម្ពាធឈាមតាមបែបធម្មជាតិ មានតែខ្ទឹមសទេ ដែលជាដំណោះស្រាយល្អបំផុត។ វាជាអាហារពេញនិយមបំផុតមួយក្នុងពិភពលោក ដែលមានសមត្ថភាពពង្រាវឈាម ដែលកក ដោយទប់ស្កាត់មិនត្រឹមតែជំងឺលើសឈាមប៉ុណ្ណោះទេ ថែមទាំងបន្ថយហានិភ័យនៃជំងឺគាំងបេះដូង និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។ ខ្ទឹមសក៏ជួយសរសៃឈាមពីការរួមតូច និងរឹងផងដែរ។

សព្វថ្ងៃខ្ទឹមសមិនពិបាករកទេ ទីណាក៏មានដែរ តែទាស់ត្រង់អ្នកខ្លះមិនចេះ ឬ មិនសូវចេះពិសាខ្ទឹមសឆៅតែម្តង។ វាមានក្លិនរាងឈួល និងពិបាកលេបបន្តិច ប៉ុន្តែវាមានសមត្ថភាពខ្ពស់បំផុតក្នុងការរក្សាលំនឹងសម្ពាធឈាមចំពោះអ្នកកើតជំងឺលើសឈាម។

វិធីល្អបំផុតដើម្បីទទួលទានខ្ទឹមសមួយថ្ងៃ ១ ទៅ ៣ កំពឹស (មិនត្រូវលើសពី៣កំពឹសជាដាច់ខាត)។ សម្រាប់អ្នកដែលមិនចេះពិសាខ្ទឹមសឆៅ គឺអាចចិញ្ច្រាំខ្ទឹមសឱ្យម៉ដ្តរុំជាមួយបាយ រួចលេប ហើយផឹកទឹកមួយក្អឹកឱ្យដាច់។

អនុវត្តបែបនេះរាល់ថ្ងៃ មិនគ្រាន់តែទប់ស្កាត់ជំងឺលើសឈាមនិងបេះដូងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រព័ន្ធភាពស៊ាំខ្លាំងក្លាជាងមុនទៀតផង។

* អត្ថប្រយោជន៍ផ្សេងទៀតនៃការទទួលទានខ្ទឹមសរាល់ថ្ងៃ៖
– បន្ថយកូឡេស្តេរ៉ុលមិនល្អក្នុងសរសៃឈាម (កាត់បន្ថយហានិភ័យជំងឺបេះដូង)។
– ផ្ទុកសារធាតុអង់ទីអុកស៊ីដង់ច្រើន ដែលជួយទប់ស្កាត់ជំងឺវង្វេងពេលចាស់។
– បន្ថយសម្ពាធឈាម។
– ជួយឱ្យអ្នកអាយុវែង ព្រោះវាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងជំងឺទាំងពួង។
– ជំនួយកម្លាំងសម្រាប់អ្នកលេងកីឡា (ទទួលទានខ្ទឹមស១កំពឹសមុនហាត់កីឡា ជួយឱ្យមានកម្លាំងខ្លាំងមិនងាយហត់)។
– បណ្តេញជាតិពុលពីក្នុងខ្លួន។
– ជំរុញសុខភាពឆ្អឹង។
– សម្លាប់កោសិកាមហារីក។
– ប្រឆាំងបាក់តេរី និង ប៉ារ៉ាស៊ីត។
– ជំរុញសុខភាពស្បែកនិងសក់។
– សម្អាតមុនលើស្បែកមុខ។
– គ្រប់គ្រងទម្ងន់ដែលមានសុខភាពល្អ។
– បំបាត់ឈឺបំពង់ក។
– ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដោយជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។

* ប្រយ័ត្ន
– អ្នកកើតហឺត ហាមពិសាខ្ទឹមឆៅ ។
– ក្រោយវះកាត់រួច ក៏ហាមពិសាខ្ទឹមដែរ។
– ហាមពិសាលើសពី ៣ គ្រាប់ក្នុងមួយថ្ងៃដោយគ្មានវេជ្ជបញ្ជា សម្រាប់អ្នកដែលកំពុងមានជំងឺដូចរៀបរាប់ខាងលើ ។ រីឯអ្នកមានសុខភាពល្អ អាចទទួលទានបានដោយគ្មានបញ្ហា៕

Comments

comments

Leave a comment

Search

Back to Top