Loading...
រឿង​សំងាត់​៦​យ៉ាង​របស់​បុរស​ដែល​អ្នក​អាច​ភ្ញាក់ផ្អើល​ពេល​បាន​ដឹង

រឿង​សំងាត់​៦​យ៉ាង​របស់​បុរស​ដែល​អ្នក​អាច​ភ្ញាក់ផ្អើល​ពេល​បាន​ដឹង

ចំណេះដឹង 0 Comment 3

តើ​អ្នក​ដឹង​អ្វី​ខ្លះ​ទាក់​ទង​នឹង​បុរស? គេ​ស្រឡាញ់​បាល់​ទាត់ ឬ​ក៏​ចូលចិត្ត​របស់​ទំនើប​មែន​ទេ? មិន​ថា​យ៉ាង​ណា​ក៏​ដោយ​ នៅ​មាន​រឿង​សម្ងាត់​មួយ​​ផ្សេង​ទៀត​ដែល​អ្នក​អាច​មិន​ទាន់​ដឹង​ពី​ពួក​គេ​នៅ​ឡើយ៖

១. បុរស​មិន​ពូកែ​ចំណាំ​រឿង​តូច​តាច​ជុំវិញ​ខ្លួន​ទេ

នេះ​គឺ​ជា​ចំណុច​ដែល​ផ្ទុយ​ស្រឡះ​ពី​ស្ត្រី​តែ​ម្ដង​។ ​ដូចនេះ​បើ​មិត្ត​ប្រុស​អ្នក​មិន​បាន​កត់​សម្គាល់​ម៉ូដ​សក់​ថ្មី​ ឬ ក្រវិល​​ថ្មី​របស់​អ្នក​ កុំ​ប្រកាន់​គេ​អី​ណា៎។

២. ពេល​ខ្លះ​គេ​អាច​ឆ្ងល់​រឿង​ប្លែក​ៗ​

គឺ​ប្លែក​រហូត​ដល់​មនុស្ស​ស្រី​មិន​នឹក​ស្មាន​ដល់​ទេ​។

៣. ជួន​កាល​គេ​ត្រូវ​ការ​ពេល​​ដែល​​មិន​ចាំ​បាច់​ធ្វើ​អ្វី​ទាំង​អស់

គេ​មិន​មែន​ចូលចិត្ត​តែ​សម្រេច​ចិត្ត​រឿង​ការងារ​ ឬ​ទទួល​ខុស​ត្រូវ​អ្វី​រហូត​ទេ​ តែ​ក៏​ត្រូវ​ការ​ពេល​ដែល​មិន​ចាំ​បាច់​គិត​អ្វី​ និង​​ធ្វើ​អ្វី​ដែរ។

​៤. ​ចេះ​ខ្លាច​ដូច​តែ​គ្នា​ហ្នឹង

ប៉ុន្តែ​ដោយ​សារ​ងារ​ជា​បុរស​ដើម​ទ្រូង​ ៥​ ហត្ថ​ ពួក​គេ​ត្រូវ​តែ​ធ្វើ​មុខ​ស្មើ​ នឹង​ដោះ​ស្រាយ​បញ្ហា​ទោះ​ជួប​រឿង​​អ្វី​ក៏​ដោយ។ ដូចនេះ​បើ​អ្នក​ឃើញ​គេ​ដូច​ក្លាហាន​គ្រប់​ពេល​នោះ​មិន​មែន​​ក្នុង​ចិត្ត​គេ​មិន​ខ្លាច​ទេ​ណា៎។

៥. តែង​សម្លឹង​មើល​ស្រី​ស្អាត​ពេល​ដើរ​កាត់​គេ

អាច​និយាយ​ថា​នេះ​គឺ​ជា​ធម្មជាតិ​របស់​គ្រប់​បុរស​ទៅ​ហើយ​គ្រាន់​តែ​អ្នក​ខ្លះ​មើល​រាង​លាក់លៀម​ ឯ​អ្នក​ខ្លះ​មើល​ដោយ​បើក​ចំហ​ប៉ុណ្ណោះ។

៦.​ បុរស​ក៏​ត្រូវ​ការ​ការ​លួង​ចិត្ត​ពេល​ជួប​បញ្ហា​ដែរ

នេះ​គឺ​ជា​ចំណុច​ដែល​បុរស​និង​ស្ត្រី​ស្រដៀង​គ្នា​គ្រាន់​តែ​ថា​បុរស​គេ​មិន​​ចូលចិត្ត​និយាយ​ចេញ​មក​ប៉ុណ្ណោះ៕

Comments

comments

Leave a comment

Search

Back to Top