Loading...
BREAKING NEWS: រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ចេញលិខិត​សុំទោស​ប្រជាពលរដ្ឋ​ទាំងអស់​ចំពោះ​កំហុស​របស់ខ្លួន និងប្រកាស​សងលុយ​ជូនអតិថិជន​វិញ ព្រមទាំង​សន្យា​មិនឲ្យមាន​កំហុស​ជាលើកទី២ កើត​ឡើងនោះ​ឡើយ

BREAKING NEWS: រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ចេញលិខិត​សុំទោស​ប្រជាពលរដ្ឋ​ទាំងអស់​ចំពោះ​កំហុស​របស់ខ្លួន និងប្រកាស​សងលុយ​ជូនអតិថិជន​វិញ ព្រមទាំង​សន្យា​មិនឲ្យមាន​កំហុស​ជាលើកទី២ កើត​ឡើងនោះ​ឡើយ

ព័តមាន 2 Comments 9

(ភ្នំពេញ)៖ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញលិខិតសុំទោសដល់ប្រជាពលរដ្ឋ ហើយសន្យាមិនឲ្យមានកំហុសឆ្គងជាលើកទី២របស់ខ្លួននោះឡើយ។ នេះបើតាមលិខិតជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ។

ការចេញលិខិតប្រកាសទទួលស្គាល់កំហុស និងសុំទោសបងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះកំហុសរបស់ខ្លួននៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មខ្លាំងៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះតម្លៃទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអភ័យទោសសារជាថ្មីពីសំណាក់អតិថិជនទាំងអស់ ដែលមានផលប៉ះពាល់ពីការខុសឆ្គងនេះ ហើយសូមសន្យាថា នឹងមិនឲ្យមានការខុសឆ្គងជាលើកទី២ឡើយ»។ ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានប្រកាសថា ខ្លួនបានត្រៀមសងលុយជូនប្រជាពលរដ្ឋវិញផងដែរ ចំពោះការយកថ្លៃទឹកលើសនាពេលកន្លងទៅនេះ។

នៅរសៀលថ្ងៃនេះ ក្រសួងឧស្សាហកម្ម និងសិ​ប្បកម្ម បានប្រកាសទទួលស្គាល់ពីកំហុសបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្វើការគណនា និងចេញវិក្កិយបត្រពុំត្រឹមត្រូវ ​បណ្ដាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ហើយក្រសួងក៏បាន បញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តការគណនាតម្លៃទឹក តាមរបៀបគណនាចាស់ និងសងលុយជូនអតិថិជន ដែលមានផលប៉ះពាល់ទាំងអស់ ជាបន្ទាន់ផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅរសៀលថ្ងៃនេះ៕

Comments

comments

2 Comments

  1. Walkie Talkie Test November 2, 2017 at 1:04 pm

    125553 15150This style is spectacular! You naturally know how to keep a reader amused. Between your wit and your videos, I was almost moved to start my own weblog (properly, almostHaHa!) Fantastic job. I really enjoyed what you had to say, and more than that, how you presented it. Too cool! 505464

  2. scr888 download November 7, 2017 at 5:00 pm

    116862 32041You would endure heaps of different advised organized excursions with various chauffeur driven car experts. Some sort of cope previous functions and a normally requires a to obtain travel within expense centre, and even checking out the upstate New York. ??????? 712173

Leave a comment

Search

Back to Top