Loading...
រឿង​ខ្លី​ ទៅ​ខារ៉ា​អូខេ

រឿង​ខ្លី​ ទៅ​ខារ៉ា​អូខេ

ចំណេះដឹង 3 Comments 4

ដល់​ម៉ោង​ចេញ​ពី​ធ្វើការ ពូបូ កំពុងតែ​រៀប​ចំ​កាតាប​ដើម្បីទៅ​ផ្ទះ។ នៅតាមផ្លូវ​ដើរ មាន​មិត្តរួម​ការងារ​ប៉ុន្មាន​នាក់​បាន​មក​បបួល​គាត់​ទៅ​ខារ៉ាអូខេ ព្រោះថ្ងៃនេះជាថ្ងៃ​ចុងសប្តាហ៍ ចង់​លំហែ​ខួរក្បាល​បន្តិច។

អ្នករួម​ការងារ ៖ តោះបង! ទៅ​ខារ៉ាអូខេលេង​ទាំងអស់គ្នា។ ធ្វើការ​ពេញមួយ​អាទិត្យហើយ​ សម្រាក​ឱ្យ​ធូរ​ខួរក្បាល​យើង​បនិ្តច។​
ពូសុខ ៖ ទៅមិន​កើត​ទេ​! បងជា​ប់​ណាត់​ជាមួយ​ប្រពន្ធបង​ថា​ទៅផ្ទះ​បាយ​ជុំ​គ្នា។
អ្នករួម​ការងារ ៖ បង​ឯង​ធ្វើ​កុំ​ខ្លាច​ប្រពន្ធពេកមើល! ខូច​ពូជជា​ប្រុស​អស់ហើយ។

ពួកគេ​ជួយ​និយាយ​ម្នាក់​មួយម៉ាត់​ដើម្បី​អូស​ពូបូ​ទៅ​បាន​គ្នា​ច្រើន មាន​អ្នកជួយចេញលុយ​ផង។ ពូបូ​ អស់​ពាក្យ​នឹង​ប្រកែក ក៏ងក់​ក្បាល​តាម​ពួកគេ។ ពួកគេ​ក៏ដើរ​ទៅយកម៉ូតូរៀង​ខ្លួន​ដើម្បី​ចេញទៅសប្បាយ។ អ្នករួម​ការងាររបស់គាត់ អូសម៉ូតូចេញមកចាំមុន នៅផ្លូវ​ថ្នល់ ពូបូ​អូស​ម៉ូតូចេញមក ហើយ​ជិះទៅផ្ទះធ្វើមិនដឹង។

តាមផ្លូវគាត់គិតថា “អញអាយុច្រើន​ជាងពួកវា អញ​ចេះគិតជា​ងពួកវា រឿង​អី​ត្រូវ​ធ្វើ​តាម​គំនិត​ពួកវា” ហើយ​ក៏សើច​ហួសចិត្តតែម្នាក់ឯង​។ គាត់មកដល់ផ្ទះ ឃើញប្រពន្ធគាត់រៀប​ចំ​ម្ហូប​មួយ​តុ​ រង់ចាំគាត់។ គាត់​ផ្លាស់ខោអាវ​រួចហើយ ក៏ចូលតុបាយ និង​និយាយ​រឿងមុននោះ​ប្រាប់​ប្រពន្ធគាត់ឱ្យបានសើច​ទាំងអស់គ្នា។

បើយើង​គិតថា យើងចេះគិតដែរ កុំ​ឱ្យ​អ្នកដទៃ​គិតជំនួសយើង។ កុំធ្វើតាមគេ​ បើយើងមិន​មែន​ជា​ខ្ញុំគេ។ បើខ្ញុំគេដូចគ្នា មិនបាច់​ស្តាប់យោបល់​គេ​ទេ ពេល​គេប៉ះពាល់រឿងផ្ទាល់ខ្លួនយើង។ ខ្ញុំគេដូចគ្នា មានការគិត​ខុសគ្នា។

Comments

comments

3 Comments

  1. additional resources November 4, 2017 at 6:12 am

    592430 116263Some truly good stuff on this internet web site , I like it. 557305

  2. ADME Studies November 8, 2017 at 10:08 am

    205032 497232Excellent day. Really cool weblog!! Man .. Excellent .. Incredible .. Ill bookmark your site and take the feeds additionallyI am glad to locate numerous helpful info correct here within the post. Thank you for sharing.. 719875

  3. 115138 535387Looking forward to move into one more hous?! […]Real estate busines is acquiring more and more less protitable, take a look at why[…] 913889

Leave a comment

Search

Back to Top