Loading...
​សែន​ក្បាលទឹក ឬ បុណ្យ​ភ្ជុំ​ចិន ឧទ្ទិស​និង​ដឹងគុណ​ដល់​ទឹក​

​សែន​ក្បាលទឹក ឬ បុណ្យ​ភ្ជុំ​ចិន ឧទ្ទិស​និង​ដឹងគុណ​ដល់​ទឹក​

ព័តមាន 0 Comment 37

ភ្នំពេញ: សែន​ក្បាលទឹក ឬ បុណ្យ​ភ្ជុំ​ចិន ជា​ប្រភេទ​បុណ្យ​មួយ ដែល​រួមទាំង​ប្រជាជន​ចិន វៀតណាម និង ប្រជាជន​ខ្មែរដែលមាន​សែស្រឡាយ​ចិន មួយចំនួន និយម​ធ្វើជា​រៀងរាល់ឆ្នាំ​។ បុណ្យ​នេះ ជាទូទៅគឺកំណត់​យក ថ្ងៃ​១៥​កើត ខែ​៧ (​ខែ​ចិន​) ដែល​ប្រជាជន​ខ្មែរកាត់​សែស្រឡាយ​ចិន ខាង​ចិន​ទៀ​ជាវ ពួកគេ​តែងតែ​ធ្វើ​គ្រប់ៗ​គ្នា​។

​ក្នុង​ឆ្នាំ​២០១៥ នេះ ថ្ងៃ​សែន​ក្បាលទឹក ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​២៨ ខែសីហា ឆ្នាំ​២០១៥​។ សែន​ក្បាលទឹក ឬ ភាសា​ចិន ហៅថា 中元节 (Zhong Yuan Jie) ដែលមាន​សេចក្តី​ជា​ខ្មែរ ស្រដៀង​ទៅនឹង​បុណ្យ​ភ្ជុំ​ដូច្នោះ​ដែរនោះ និង​មានឈ្មោះ​មួយ​ទៀតថា 鬼节 (gui jie) មាន​សេចក្តី​ថា បុណ្យ​ខ្មោច ត្រូវបាន​ប្រជាជន​ចិន វៀតណាម និង​ខ្មែរ​កាត់​ចិន ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ មិនដែល​រំលង​នោះទេ​។ វា​ជា​ពិធីបុណ្យ​ធំ​មួយ​ផងដែរ បន្ទាប់ពី​បុណ្យចូលឆ្នាំ​ចិន ឬ បុណ្យ​និ​ទាឃ​រដូវ (春节)​។​

​បុណ្យ​នេះ ត្រូវបាន​គេ​ធ្វើឡើង ក្នុង​ខែ​៧ របស់​ចិន នៅ​ថ្ងៃ​១៤​កើត (​ថ្ងៃទី​២៨ ខែសីហា នេះ​) សម្រាប់​បងប្អូន​ចិន កា​តាំង ហុកគៀន​.. តែ​សម្រាប់​បងប្អូន​ចិន​ទៀ​ជាវ វិញ គឺ​គេ​ធ្វើ​នៅ​ថ្ងៃ ១៥​កើត គឺ​នៅ​ថ្ងៃស្អែក​នេះឯង​។ តែ​ដោយ​បងប្អូន​ខ្មែរ​យើង កាត់​ទៅខាង​ទៀ​ជាវ​ច្រើន ទើប​គេ​នាំគ្នា​ធ្វើ​ទាំង​ព្រម​គ្នា ដោយ​កំណត់​ក្នុង​ប្រតិទិន យក​ថ្ងៃ​១៥​កើត ខែ​៧ ចិន នេះ​ដូចគ្នា​។​

​បុណ្យ​នេះ គេ​មិនបាន​រៀបចំផ្ទះ ទិញ​គ្រឿង​លំអ តាំង​ស្អេកស្កះ ដូច​ចូលឆ្នាំ​នោះទេ​។ គេ​គ្រាន់តែ​រៀបចំ​សែន​ជាធម្មតា ដែល​ចែកជា​ពីរដង លើកទីមួយ នៅពេល​ថ្ងៃ សែន​ដល់​កុងម៉ា ជីដូន​ជីតា ហើយ​លើក​ទី​ពីរ នៅពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​បី​សាច​អនាថា ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ រក​ផ្ទះ​ញាតិ​មិនឃើញ​។​

​ជំនឿ​នៃ​ការ​សែន និង​សំណែន ត្រូវបាន​ធ្វើតាម​ការជឿ ដោយ​រៀងៗ​ខ្លួន គ្រួសារ​ខ្លះ គេ​សែន​ផ្លែឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់ សែន​បាយ​សម្លរ​ម្តងទៀត ក៏​សន្ម​ត់​ថា​ចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះទេ​។ តែ​គ្រួសារ​ខ្លះ ក៏​សែន​ល្ងាច​ម្តងទៀត តាម​ជំនឿ និង​ធនធាន​ដែល​ខ្លួន​មាន​។ បន្ទាប់ពី​ការ​សែន​ព្រែ​ន​រួចហើយ គេ​នៅមាន​ដុត​បូជា ក្រដាសសែន​ផ្សេងៗ មាន​លុយ មាសប្រាក់ សំលៀកបំពាក់ និង​គ្រឿង​សែន​ក្រដាស​ផ្សេងៗ​ទៀត មាន​តាំងពី​ប៉ាស្ព័រ វី​សារ សំបុត្រ​យន្តហោះ រថយន្ត ផ្ទះ ។​ល​។ ហើយ​សុំ​ផ្សង​មកវិញ នូវ​ពរជ័យ សុខ​សប្បាយ និង​រកស៊ី​មានបាន​។​

​ក្នុង​ជំនឿ​ជនជាតិ​ចិន ខែ​៧​នេះ គឺជា​ខែ​ខ្មោច (鬼月 gui yue) ដូច្នេះ​គេ​ហាម​ដាច់ខាត អំឡុង​ខែ​នេះ មិនត្រូវ​ធ្វើដំណើរ​ទៅ​ឆ្ងាយ ជួសជុលផ្ទះ​សម្បែង ទិញ​ផ្ទះ បើកហាង​លក់ដូរ និង​អាជីវកម្ម ជាដាច់ខាត ព្រោះ​វា​អាច​នាំ​រឿង​មិនល្អ សម្រាប់​អាជីវកម្ម និង​គ្រួសារ​គេ​។​

​ទាំងនេះ​សុទ្ធតែជា​ជំនឿ​មួយ ក្នុងចំណោម​ជំនឿ​ចិន វៀតណាម ដែល​មិន​មានចែង ក្នុង​ច្បាប់ក្រម​ទំនៀមទម្លាប់​ខ្មែរ​នោះទេ តែ​ដោយហេតុថា ស្រុក​ខ្មែរ​យើង ឡប់ឡែ​ច្រ​បូល​ច្របល់ ដោយ​ចម្រុះ​ជនជាតិ ជំនឿ​សាសនា និង​អ​បិ​យ​ជំនឿ រដ្ឋាភិបាល មិនបាន​ហាមឃាត់​នោះឡើយ​។ វា​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ក្នុងការ​រៀបចំ ឲ្យ​មាន​ស្ថេរភាព​សង្គម និង​សន្តិសុខ​។ ម្យ៉ាងវិញទៀត វា​ក៏​ជា​ថ្ងៃ ដែល​បងប្អូន ញាតិមិត្ត​បាន​ជួបជុំ​សែនព្រេន និង​សប្បាយរីករាយ​ផងដែរ បន្ទាប់ពី​បែក​គ្នា មួយរយៈ​ធំ ឬ​តូច ទៅ​ប្រកប​របរ​រកស៊ី ដោយ​រៀងៗ​ខ្លួន​នោះ ព្រោះថា បន្ទាប់ពី​សែនព្រេន​រួច រលត់​ធូប​មិនទាន់ សំណែន​ម៉ែឪ កុងម៉ា មុខតែ​ក្លាយជា​គ្រឿងក្លែម ទៅវិញ​មិន​ខាន​។​

​ក្នុង​ថ្ងៃ​សែន​ក្បាលទឹក​នេះ បុរស​ម្នាក់ អាយុ​ប្រហែល​ជិត​៥០​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម ពុកមាត់​វែង ដែលជា​ជាង​ប៉ះ​កង់ និង​ជួសជុល​គ្រឿងបន្លាស់​ម៉ូតូ តិចតួច នៅ​ក្រុង​តាខ្មៅ បាន​និយាយថា នៅថ្ងៃនេះ ជា​ថ្ងៃ​សែន​ក្បាលទឹក ហើយ​ខ្ញុំ​ក៏​ជា​ជនជាតិ​ចិន​មួយរូប​ដែរ រួមទាំង​ក្រុមគ្រួសារ ក៏បាន​ធ្វើ​ពិធី​សែន​ក្បាលទឹក​នេះ ជា​រៀងរាល់ឆ្នាំ​។

​បុរស​រូបនោះ បានបញ្ជាក់​ថាៈ “​ពិធី​សែន​ក្បាលទឹក គឺជា​ការដឹងគុណ​ដល់​ទឹក បានផ្តល់​ឲ្យ​មនុស្ស សម្រាប់​ប្រើប្រាស់ ជា​រៀងរាល់ថ្ងៃ​។ ទឹក ជា​ប្រភព​មួយ មិនអាច​ខ្វះ​បាន សម្រាប់​ធ្វើស្រែ បង្កបង្កើនផល បន្លែបង្កា សម្រាប់​ចិញ្ចឹមជីវិត មនុស្ស​គ្រប់គ្នា ដូច្នេះ​យើងទាំងអស់គ្នា ត្រូវតែ​ដឹងគុណ​ដល់​ទឹក គ្រប់ពេលវេលា គ្រប់​វិនាទី ដូច្នេះហើយ​បានជា​យើងខ្ញុំ ត្រូវតែ​សែន​ក្បាលទឹក​”​។​

​ចំណែក​ស្រី​ម្នាក់ទៀត អាយុ​ប្រហែល​៣០​ឆ្នាំ ដែល​ប្រកប​របរ​លក់​គ្រឿង​ភេសជ្ជៈ កំប៉ិកកំប៉ុក​មួយ​រទេះ នៅតាម​ចិញ្ចឹម​ផ្លូវ ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ បាន​និយាយ​ផងដែរ​ថា នៅ​ព្រឹក​នេះ មិនបាន​ទៅ​សែន​ក្បាលទឹក​នោះទេ ព្រោះ​ជាប់រវល់​លក់ដូរ​សិន ចាំ​ពេល​ល្ងាច​ទើប​ទៅ​សែន​។ សែន​ក្បាលទឹក​នេះ គឺ​ក្នុងន័យ​ឲ្យ​រកស៊ី​មានបាន ចម្រុងចម្រើន ចាប់ពី​ថ្ងៃនេះ រហូត​ទៅ​ថ្ងៃមុខ​ទៀត និង​ជាពិសេស ឲ្យ​ផុតពី​គ្រោះ​ចង្រៃ​ផ្សេងៗ​ផងដែរ​។

​ក្នុងពេល​កំពុង​មមាញឹក ក្នុងការ​លក់ដូរ ឲ្យ​ភ្ញៀវ​ផង​នោះ អ្នកស្រី បានលើកឡើង​ថាៈ “​យើង​សែន​ក្បាលទឹក ក្នុង​គោលបំណង​ដឹងគុណ​ដល់​ទឹក ដែល​ផ្តល់កំណើត​ឲ្យ​យើង ហើយ​ពិធី​សែន​ក្បាលទឹក​នេះ មិនមែន​ធ្វើ សម្រាប់តែ​បងប្អូន ជាប់សែស្រឡាយ​ចិន វៀតណាម នោះទេ សូម្បីតែ​ជនជាតិខ្មែរ ក៏​អាចធ្វើ​ពិធី​នេះ​បានដែរ ព្រោះ​ដើម្បី​ឧទ្ទិស​ដល់​ទឹក​ដូចគ្នា​។ ចំណែកឯ​បងប្អូន​ខ្មែរ ដែល​រស់​នៅជាប់​មាត់ទន្លេ ពួកគេ សែន​ក្បាលទឹក ជា​រៀងរាល់ឆ្នាំ ព្រោះ​ពួកគេ រស់នៅ​អាស្រ័យ​ផល ដោយ​ទឹក​”៕

Comments

comments

Leave a comment

Search

Back to Top